កម្សាន្ត៖ ប្រទេស ឡាវ  ជាប្រទេសជិតខាងមួយទៀតដែលប្រជាជនកម្ពុជាជាច្រើនស្គាល់ និងជាប្រទេសមួយទៀតដែលគួរឲ្យយើងចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីប្រទេសនេះផងដែរ។

ជាមួយគ្នានេះ ទាក់ទងនឹងការចំណាយ តម្លៃទេសចរណ៍នៅប្រទេសឡាវ ក៏​មិន​ថ្លៃណាស់ណាដែរ ហើយ​ចំណែកឯ ​កន្លែង​ទាក់ទាញ ដែលនឹងធ្វើឲ្យមនុស្សជាច្រើនជាប់ចិត្តនឹងទីនេះ ក៏មានមិនចេះខ្វះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ប្រសិនបើអ្នកកំពុងមានគម្រោងទៅលេងប្រទេសនេះ តែនៅមិនទាន់ដឹងថាគួរទៅលេងកន្លែងណាខ្លះ ថ្ងៃ​នេះ​យើង​នឹង​នាំ​អ្នក​ទៅ​ស្គាល់​កន្លែង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ១០ មានទាំង​តំបន់ទេសចរណ៍ធម្មជាតិ និងបែបវប្បធម៌ប្រវត្តិសាស្រ្ត ដូចខាងក្រោម៖

១.វត្ត Xieng Thong ក្រុង Luang Prabang

បើ​សួរ​ថា​ តើ​កន្លែង​ណា​ដែល​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្តក្នុង​ប្រទេស​ឡាវ?  វត្ត Xieng Thong ជាកន្លែងទាក់ទាញមិនគួររំលងឡើយពេលទៅដល់ហ្លួងព្រះបាង។ វាជាប្រាសាទដ៏សំខាន់ និងស្រស់ស្អាតបំផុតនៃទីក្រុងតូចមួយនេះ។ វត្ត Xieng Thong គឺជាប្រាសាទចាស់ដែលជាផ្ទះរបស់ហ្លួងព្រះបាងរាប់រយឆ្នាំមកហើយ។ វាត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាធិរាជ។ រួមទាំងតំបន់វាស់វែង វាត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងលំនាំឆ្លាក់ផ្សេងៗ។ វាត្រូវបានគេចាត់ទុកថាជាស្ថាបត្យកម្ម Lao Lan Xang ដ៏ល្អបំផុតមួយ។ តម្លៃសំបុត្រចូលទស្សនា ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ហើយម៉ោងបើក-បិទ៖ ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

វត្ត Xieng Thong

២.ទឹកធ្លាក់ Kuang Si ក្រុង Luang Prabang

ទឹកធ្លាក់ថ្មកំបោរ កម្ពស់ ៤ជាន់ ឬប្រហែល ៧០ម៉ែត្រ ទឹកជ្រោះ និងអាងទឹកពណ៌បៃតងត្បូងមរកត ព័ទ្ធជុំវិញដោយព្រៃនេះ វាគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមបំផុតមួយរបស់ហ្លួងព្រះបាង។ ការធ្វើដំណើរទៅ ទឹកធ្លាក់ Kuang Si ប្រហែល ៤៥នាទី។ នៅទីនេះមានសកម្មភាពជាច្រើនដែលត្រូវធ្វើ។ សម្រាប់អ្នកដែលចង់ហែលទឹក មានបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ មានស្ពាន និងផ្លូវដើរនៅខាងក្រោមទឹកជ្រោះទៀតផង។ តម្លៃសំបុត្រចូលទស្សនា ១០,០០០ គីប (ប្រហែល ២,៧០០រៀល) ម៉ោងបើក-បិទ៖ ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

ទឹកធ្លាក់ Kuang Si

៣.ដងស្ទឹងសង្កែ វ៉ាងវៀង

វ៉ាងវៀង ជាទីក្រុងដែលព័ទ្ធជុំវិញដោយធម្មជាតិ។ ទាំងភ្នំធំតូច និងទន្លេដែលហូរកាត់ទីក្រុង មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​។ ទន្លេសំខាន់នៃទីក្រុងនេះគឺទន្លេសុង។ ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ទីក្រុង។ ពេលទៅដល់នេះ យើងអាចជិះទូកកាយ៉ាក់ ជិះក្បូន និងមើលបំពង់កែវយិត ដែលជាសកម្មភាពដែលអាចឲ្យយើងឃើញទិដ្ឋភាពនៃទន្លេសុងយ៉ាងជិត ដែលជាកន្លែងទេសចរណ៍ឡាវមួយទៀតដែលគួរតែទៅទស្សនា។ តម្លៃចូលទស្សនា បូករួមសកម្មភាពទាំងអស់ ការចំណាយគឺប្រហែល ១១៥,០០០ គីប (ប្រហែល ៣១,៤០០រៀល)។  

ដងស្ទឹងសង្កែ វ៉ាងវៀង

៤.ល្អាង​គង់​ឡ​ ខេត្ត​ខាំមួន

កន្លែងដ៏ស្រស់ស្អាតមួយទៀត ដែលអ្នកគួរ​ទៅ​ទស្សនា​នៅប្រទេសឡាវ គឺ​ល្អាង​គង់​ឡ​ ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ប្រទេស​ឡាវ។ វា​ក៏​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​របស់​ខេត្ត​ខាំមួន​ផង​ដែរ។ ល្អាងដែល​មាន​ប្រវែង​ជាង​៧ ​គីឡូម៉ែត្រ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ឥត​ឈប់ឈរ ជា​ពិសេស​ក្នុង​ពេល​បុណ្យ​ទាន។ អ្នកទស្សនាអាចជិះទូកជួលពីមាត់រូង កាត់តាមជ្រុងម្ខាងទៀតនៃរូងភ្នំបាន។ នៅតាមផ្លូវ នឹងមានចំណុចឈប់ដើម្បីទស្សនាភាពស្រស់ស្អាតនៃល្អាងដែលមានថ្មពិល និងថ្មដា។ តម្លៃចូលទស្សនា ៥,០០០ គីប (ប្រហែល ១,៣០០រៀល) និងថ្លៃជួលទូកប្រហែល ១០០,០០០ គីប (ប្រហែល ២៧,០០០រៀល)។  

ល្អាង​គង់​ឡ​ ខេត្ត​ខាំមួន

៥.វាលពាងនៅ ផុនសុវណ្ណ ខេត្ត សៀង ឃួង

វាលពាងនៅផុនសុវណ្ណ ខេត្ត សៀង ឃួង វាជាកន្លែងទាក់ទាញប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់នៃទីក្រុង។ ពាង​ជា​ច្រើន​ដែល​ដាក់​នៅ​លើ​ភ្នំ​ ភាគ​ច្រើន​បាន​យក​ចេញ​ពី​ថ្មភក់។ នៅខាងក្នុងពាងត្រូវបានគេរកឃើញគ្រោងឆ្អឹងមនុស្ស និងបានរកឃើញអង្កាំពីប្រទេសចិន។ គ្រឿងលម្អនៃកុលសម្ព័ន្ធ និងរូបសំរិទ្ធ ដូច្នេះគ្មាននរណាម្នាក់ដឹងពីប្រភពដើមពិតប្រាកដនៃពាងទាំងនេះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មួយក្នុងប្រទេសឡាវដែលមិនគួររំលង។ តម្លៃសំបុត្រចូលទស្សនា ១០,០០០ គីប (ប្រហែល ២,៧០០រៀល)  ម៉ោងបើក-បិទ៖ ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

វាលពាងនៅ ផុនសុវណ្ណ

៦.វត្ត Pha That Luang ទីក្រុង​វៀងចន្ទន៍

Pha That Luang ស្ថិតនៅភាគឦសាននៃ Patuxay ។ ប្រសិន​បើ​បាន​ទៅ​លេង​ទីក្រុង​វៀងចន្ទន៍ អ្នក​មិន​គួរ​រំលង​ទៅ​កន្លែង​នេះ​ឡើយ។ ក្រៅពីឈ្មោះមួយនេះ ទីនេះក៏មានឈ្មោះផ្សេងទៀតគឺ វត្ត Loka Chulamanee វិមាន​ដ៏​សំខាន់​មួយ​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ នៃប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ឡាវ។ តម្លៃចូលទស្សនា៖ ៥,០០០ គីប (ប្រហែល ៤,០០០រៀល) ម៉ោងបើក-បិទ៖ ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច។

វត្ត Pha That Luang ទីក្រុង​វៀងចន្ទន៍

៧.Patuxay រដ្ឋធានីវៀងច័ន្ទន៍

Patuxay គឺជាកន្លែងសំខាន់មួយទៀតនៃរដ្ឋធានីវៀងច័ន្ទន៍។ វា​ជា​ការ​រំឮក​ដល់​ប្រជាជន​ឡាវ​ដែល​បាន​ពលី​ជីវិត នៅក្នុងសង្រ្គាមមុនបដិវត្តកុម្មុយនិស្ត។ រចនាប័ទ្មស្ថាបត្យកម្មត្រូវបានជះឥទ្ធិពលដោយ Arc de Triomphe ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ តំបន់ជុំវិញមានកន្លែងចាក់ទឹកជាមួយតន្ត្រី និងសួន Patuxai។ បើ​នៅ​សល់​ពេល​ច្រើន​ហើយ​មិន​ដឹង​ទៅ​ណា កន្លែងដែលត្រូវធ្វើដំណើរនៅប្រទេសឡាវ អ្នកអាចមកដើរលេងក្នុងតំបន់នេះបាន។ តម្លៃចូលទស្សនា ២,០០០ គីប (ប្រហែល ៥០០រៀល) ម៉ោងបើក-បិទ៖ ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។

Patuxay រដ្ឋធានីវៀងច័ន្ទន៍

៨.ទឹកធ្លាក់ខុនផាផេង ខេត្តចំប៉ាសាក់

ទឹកធ្លាក់ខុនផាផេង វា​ជា​ទឹកធ្លាក់​ធំជាងគេ​នៅ​តំបន់​ទន្លេមេគង្គ​ក្រោម​។ វាក៏ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសឡាវផងដែរ។ អាច​និយាយ​បាន​ថា ​អ្នក​ណា​ដែល​ទៅ​លេង​ប្រទេស​ឡាវ​ភាគខាង​ត្បូង​ ត្រូវ​ទៅ​ទស្សនា​ភាព​អស្ចារ្យ​នៃ​ទឹកជ្រោះ​នេះ​ម្ដង។ បើ​ដើរ​ទៅ​មើល​ទិដ្ឋភាព​ជុំវិញ​ពន្លា​ឈើ​ដែល​សង់​លើ​តំបន់​ដែល​ចរន្ត​ទឹក​ហូរ​ចុះ​មក​ប្រមូល​ផ្តុំ ទឹកជ្រោះដ៏អស្ចារ្យអាចមើលឃើញយ៉ាងច្បាស់បំផុត។ បើ​ឃើញ​រូបភាព​ទឹក​ពណ៌​ស​ជះ​លើ​ថ្ម ចៀសវាង​កុំទៅ​លេង​ក្នុង​រដូវវស្សា។ ព្រោះ​នៅ​រដូវវស្សា ទឹក​នឹង​មាន​ច្រើន​រហូត​មើល​មិន​ឃើញ​ផ្ទាំង​ថ្ម ហើយ​ទឹក​ក៏​ប្រែ​ពណ៌ទៅជា​ទឹកក្រូច​ក្រហម​ផង​ដែរ។ តម្លៃចូលទស្សនា ៥៥,០០០ គីប (ប្រហែល ១៥,០០០រៀល)។

ទឹកធ្លាក់ខុនផាផេង ខេត្តចំប៉ាសាក់

៩.ប្រាសាទវត្តភូ ខេត្តចំប៉ាសាក់

ប្រាសាទវត្តភូ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទីពីរនៅប្រទេសឡាវ។ ប្រាសាទថ្មបុរាណនេះគឺជាទីតាំងដ៏ចំណាស់មួយនៅលើភ្នំ។ កន្លែងនេះធ្លាប់ជាកន្លែងសក្ការៈ និងអរិយធម៌បុរាណចំនួន ៣ សម័យគឺ នគរចេនឡា ព្រះរា ជាណាចក្រខ្មែរ និងចុងក្រោយនគរឡានឆាង។ តម្លៃចូលទស្សនា៖ ៥០,០០០ គីប (ប្រហែល ១៣,៧០០រៀល) ម៉ោងបើក-បិទ៖ ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ យប់។

ប្រាសាទវត្តភូ ខេត្តចំប៉ាសាក់

១០.ទឹកធ្លាក់ Li Phi ខេត្តចំប៉ាសាក់

ជាចុងក្រោយ កន្លែងទេសចរណ៍នៅប្រទេសឡាវ Li Phi Waterfall ឬទឹកធ្លាក់ Li Phi គឺជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយផ្សេងទៀតនៅភាគខាងត្បូងប្រទេសឡាវ។ ទឹកជ្រោះ​ស្ថិត​ក្នុង​ស្រុក​ដូន​ខន មិន​ឆ្ងាយ​ប៉ុន្មាន​ពីទឹកធ្លាក់​ខុន​ផាផេងនោះឡើយ។ ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាគឺចាប់ពីខែកញ្ញាដល់ខែធ្នូ ព្រោះអ្នកនឹងឃើញទន្លេជាច្រើនហូរកាត់ផ្ទាំងថ្ម រហូតដល់វាបំបែកទៅជាអ័ព្ទពណ៌សពាសពេញផ្ទៃទឹកយ៉ាងលឿន។ តម្លៃចូលទស្សនា ៣៥,០០០ គីប (ប្រហែល ៩៦,០០រៀល)។

ទឹកធ្លាក់ Li Phi ខេត្តចំប៉ាសាក់

ប្រភព៖ Sanook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]