ជប៉ុន៖ ទីក្រុង Amagasaki ភាគខាងលិចរបស់ប្រទេសជប៉ុន មានភាពចលាចលកាលពីប៉ុន្មានថ្ងៃមុននេះ​ បន្ទាប់ពីបុរសម្នាក់ ដែលមានតួនាទីជាអ្នកទទួលភារកិច្ចគ្រប់គ្រងទន្និន័យរបស់អ្នកស្រុកជាង៤៦០,០០០នាក់ បានធ្វើបាត់ USB

ជាក់ស្ដែង USB ផ្ទាល់ បានផ្ទុកទៅដោយព័ត៌មានលម្អិតអំពីឈ្មោះ ថ្ងៃខែឆ្នាំកំណើតអាសយដ្ឋាន​របស់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ទាំង​អស់ ពន្ធ លេខគណនីធនាគារ និងអំពីគ្រួសារផ្សេងៗទៀត ដែលទទួលបានអត្ថប្រយោជន៍ពីខាងផ្នែកសុខមាលភាពរបស់សង្គម។ ចំណែកបុរស ដែលធ្វើបាត់មិនត្រូវបានបញ្ចេញឈ្មោះឡើយ និងមានអាយុខ្ទង់៤០ឆ្នាំ ហើយគាត់បានផ្ទេរព័ត៌មានរបស់អ្នកស្រុកទាំងអស់ ចូលទៅក្នុង USB នៅល្ងាចថ្ងៃអង្គារ មុនពេលចេញទៅជួបជុំមិត្តរួមការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់បានចំណាយពេលជាច្រើនម៉ោងអង្គុយផឹកស្រានៅភោជនីយដ្ឋានក្នុងតំបន់មួយកន្លែង ដែលធ្វើឲ្យស្រវឹងខ្លាំង រហូតដល់ស.ន្ល.ប់.តាមផ្លូវ។ លុះពេលដឹងខ្លួនវិញ ទើបគាត់ដឹងថាកាបូបចំនួនពីររបស់គាត់ និង USB បានបាត់តែម្ដង។

យ៉ាងណាមិញ បុរសរូបនេះ បានរាយការណ៍ពីការបាត់ USB និងរហូតមកទល់ពេលនេះ មិនមានសញ្ញាណាមួយបង្ហាញថា មានអ្នកចូលមើលពីទន្និន័យរបស់អ្នកស្រុកឡើយ ព្រោះ USB បានដាក់លេខកូដសម្ងាត់។ ហើយទន្ទឹមនឹងនេះ នៅថ្ងៃព្រហស្បត្តិ៍ មន្ត្រីប្រចាំទីក្រុង Amagasaki បានចេញមុខសុំទោស និងប្រាប់សន្និសីទសារព័ត៌មានថា មានការសោកស្តាយយ៉ាងខ្លាំង ដែលបានធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់សាធារណជន ចំពោះការគ្រប់គ្រងទីក្រុង៕

ប្រភព: BBC / Daily Mail

  មន្ត្រីប្រចាំទីក្រុង Amagasaki បានចេញមុខសុំទោស  
រូបតំណាងនៃ USB (cr to google)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]