យល់ដឹង៖ រឿងរ៉ាវស្នេហា គឺពិបាកនឹងយល់ណាស់ ប្រសិនបើអ្នកជ្រើសយកអ្នកណាម្នាក់ហើយ អ្នកប្រាកដជាមិនសោកស្ដាយនូវការសម្រេចចិត្ដរបស់អ្នកទេ ក៏ប៉ុន្ដែការសម្រេចចិត្ដរបស់អ្នក មិនប្រាកដថាត្រឹមត្រូវនោះដែរ អ្នកអាចនឹងមានភាពផ្អែមល្ហែមនៅពេលដំបូង ប៉ុន្ដែទឹកភ្នែកនៅពេលក្រោយ។

ខាងក្រោមនេះយើងនឹងបង្ហាញពី មិត្តប្រុសក្នុងក្ដីស្រមៃ ដែលតារានិករនារីៗប្រាថ្នា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

♈️ Aries (Mar 21 – Apr 19)

Aries ពោរពេញទៅដោយភ្លើងនៅក្នុងចិត្ត ហើយនៅពេលលង់ស្រលាញ់នរណាម្នាក់ ពួកគេស្រលាញ់អ្វីគ្រប់យ៉ាងដែលមានអំពីខ្លួនឯង។ តារានិករនេះត្រូវការបុរសណាម្នាក់ដែលអាចបន្ដដំណើរជីវិតជាមួយគេបាន ហើយព្រមទទួលយកភាពវិជ្ជមាន និងភាពអវិជ្ជមានរបស់គេ មិនថាក្នុងកាលៈទេសៈណាមួយនោះទេ។

♉️ Taurus (Apr 20 – May 20)

តារានិករដ៏ស្មោះត្រង់មួយនេះ មិនត្រូវការជីវិតស្នេហាបែបពាក់កណ្ដាលផ្លូវនោះទេ គឺគេត្រូវការអ្នកណាដែលបំពេញនូវជីវិតស្នេហាដែលពេញលេញគឺមានន័យថាដល់ ចាស់កោងខ្នង។ ពួកគេស្វែងរកបុរសណាម្នាក់ ដែលចូលចិត្តរឿងដូចគ្នា និងអ្នកដែលកោតសរសើរមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួន ហើយគ្រាន់តែជាមនុស្សម្នាក់ ដែលមានគោលដៅជីវិតដូចគ្នានឹងពួកគេ។

♊️ Gemini (May 21 – Jun 20)

Gemini គឺជាស្ត្រីដែលធុញទ្រាន់យ៉ាងងាយបំផុត។ តែតារានិករនេះ ក៏ងាយចូលចុះក្នុងសង្គម ហើយពួកគេត្រូវការអ្នកណាដែលចេះលើកទឹកចិត្ដ និងធ្វើឲ្យអ្នកដទៃរីករាយ ពេលដែលបាននៅជិត។ ហើយបើម្នាក់នោះ មានភាពឆ្លាតវៃ កំប្លែង គំនិតមុតស្រួចកាន់តែអាចបន្ដដំណើរជីវិត ជាមួយតារានិករនេះបានយូរអង្វែងថែមទៀតផង។

រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

តារានិករដែលប្រើប្រាស់អារម្មណ៍ច្រើន ត្រូវការអ្នកណាដែលមានភាពរូម៉ែនទិច អ្នកដែលមិនធ្វើឲ្យពេលវេលាខាតទៅដោយឥតប្រយោជន៍។ មនុស្សដែលធ្វើឲ្យស្នេហារបស់គេ មានលទ្ធផល និងមានការទទួលស្គាល់ពីអ្នកជិតខ្លួន។ គាត់គួរតែជាបុរសម្នាក់ដែលអាច ជួយសម្រាលទុក្ខពួកគេបានដោយគ្រាន់តែ ចាំនៅពីក្រោយពួកគេជានិច្ច។

♌️ Leo (Jul 23 – Aug 22)

តារានិករដែលងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ត្រូវការដៃគូរដែលមានភាពរួសរាយ ធ្វើឲ្យពួកគេសប្បាយចិត្ត ពេលដែលបាននៅជិតនិងព្រមទទួលយក អ្វីដែលតារានិករនេះមាន។ ម្យ៉ាងទៀត ពួកគេត្រូវការបុរសណាម្នាក់ ដែលដឹងខ្លួនថាកំពុងធ្វើអ្វី និងមានហេតុផលសមរម្យ ហើយមានកម្រិតបញ្ញាដូចពួកគេដែរ។

♍️ Virgo (Aug 23 – Sep 22)

តារានិករដែលមានតម្រូវការខ្ពស់ ព្រោះតារានិករនេះ មិនងាយស្រលាញ់អ្នកណា ដោយងាយៗនោះទេ លុះត្រាតែបុរសម្នាក់នោះមាន ទំនួលខុសត្រូវខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ ការតាំងចិត្ដខ្ពស់ ទើបអាចចូលចុះជាមួយតារានិករនេះបាន។

រូបតំនាង

♎️ Libra (Sep 23 – Oct 22)

តារានិករនេះ មិនណាត់ជួបអ្នកណាដោយងាយៗនោះទេ លុះត្រាតែអ្នកនោះ ចូលក្នុងចំណាត់ថ្នាក់របស់ពួកគេ។ តារានិករនេះត្រូវការបុរសណាម្នាក់ដែលអាចចូលចុះក្នុងសង្គម មានទំនុកចិត្ដលើខ្លួនឯង ឆ្លាតវៃ និងអាចឆក់យកចំណាប់អារម្មណ៍របស់តារានិករនេះបាន។

♏️ Scorpio (Oct 23 – Nov 21)

ចំពោះតារានិករដែលមានបេះដូងទឹកកកនេះ បុរសដែលអាចផ្លាស់ប្ដូរតារានិករនេះបាន ទាល់តែម្នាក់នោះមានភាពខ្លាំងក្លា មោះមុតនិងឆ្លាតវៃ។ ដោយសារនាងជា Scorpio ភាគច្រើន ពួកគេស្រលាញ់រាប់អានមនុស្សទូទៅជាច្រើន តែនៅពេលនិយាយដល់បុរសអស្ចារ្យម្នាក់ នាងនឹងប្រតិកម្មភ្លាមៗ។

♐️ Sagittarius (Nov 22 – Dec 21)

តារានិករដែលចូលចិត្ដការផ្សងព្រេង សាកនូវអ្វីដែលថ្មីយ៉ាងហោចណាស់ក៏បានមួយដងក្នុងមួយជីវិតដែរ ហើយបុរសដែលអាចរស់នៅជាមួយតារានិករនេះ ត្រូវតែមានលក្ខណៈដូចគេផងដែរ។ គេត្រូវការអ្នកណាដែលគោរពនូវសេរីភាពរបស់គេ មិនព្យាយាមអោបរឹតគេ ទុកមួយកន្លែង និងទទួលយកអ្វីដែលខ្លួនគេមាន។

រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn អ្នកគឺជាមនុស្សស្រីដែលមិនត្រូវការបុរស និងមិនសូវខ្វល់ប៉ុន្មានទេ ប៉ុន្តែពួកគេ នៅតែប្រាថ្នាឱ្យមានជានិច្ច។ ពួកគេរង់ចាំបុរសដែលគោរពឯករាជ្យភាពរបស់ពួកគេ ប៉ុន្តែក៏តែងតែនៅជាមួយអ្នក ដោយបើកចំហចិត្តសម្រាប់អ្នក សម្រាប់ពេលដែលអ្នកត្រូវការពួកគេ។ ប៉ុន្តែ នោះទាល់តែអ្នក ជាមនុស្សដែលមានភាពឆ្លាតវៃ ធ្វើច្រើនជាងនិយាយ និងព្រមទទួលយក អ្វីដែលតារានិករនេះមាន។

♒️ Aquarius (Jan 20 – Feb 18)

ក្នុងនាមជា Aquarian ពួកគេត្រូវការបុរសម្នាក់ដែលយល់ពីចិត្តរបស់ពួកគេ និងចូលចិត្តសួរសំណួរគ្រប់យ៉ាង នៅក្នុងជីវិត ហើយឆ្លាតបំផុត។ ម៉្យាងទៀតតារានិករនេះ ត្រូវការអ្នកណាដែលអាចផ្ដល់សំណើចដល់ពួកគេបាន ងាយចូលចុះនឹងគេ មិនប្រកាន់ច្រើននិងសំខាន់ អាចទទួលយកភាពមិនប្រក្រតីរបស់តារានិករនេះបាន។

♓️ Pisces (Feb 19 – Mar 20)

Pisces គឺជាតារានិករដ៏រ៉ូមែនទិកបំផុត ហើយពួកគេចូលចិត្តអារម្មណ៍ដែលត្រូវបានស្រលាញ់ ដោយបុរសម្នាក់ដែលបានរៀបចំបាច់ផ្កា និងស្នាមថើប សម្រាប់តែពួកគេតែម្នាក់។ សម្រាប់តារានិករដែលរស់នៅ ក្នុងពិភពខ្លួនឯងបែបនេះ អ្នកដែលអាចរស់នៅជាមួយពួកគេបាន ទាល់តែមានលក្ខណៈពិសេស ខុសពីអ្នកដទៃ ចេះច្នៃប្រឌិត និងមានចិត្ដគំនិតទូលាយ។

ប្រភព: relrules.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]