ចិន៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ពិធីមង្គលការមួយកន្លែង ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Meizhou ក្នុងខេត្ត Gaungdong នៃប្រទេសចិន បានបង្កឲ្យការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលកូនក្រមុំ បានអញ្ជើញអតីតមិត្តប្រុសចំនួន៩នាក់ ឲ្យចូលរួមថ្ងៃពិសេសរបស់នាង។

ជាក់ស្ដែង អតីតមិត្តប្រុសចំនួន៩នាក់ របស់កូនក្រមុំឈ្មោះ Je Ting បានចូលរួមពិធីមង្គលការ ដោយមានការគិតវិជ្ជមាន និងបានកាន់ស្លាកអបអរសាទរដល់នាង ខណៈឈររូបរួមគ្នា ជាមួយនឹងស្នាមញញឹមស្រស់ស្រាយរៀងៗខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ឃ្លីបវីដេអូបែកធ្លាយពាសពេញបណ្ដាញសង្គមរួចមក គឺទទួលបានការជជែកវែកញែកជាខ្លាំង ដែលមហាជនបានកោតសរសើរដល់សម្រស់របស់កូនក្រមុំ និងរូបរាងដ៏សង្ហាៗនៃក្រុមអតីតមិត្តប្រុស។ ហើយបន្ថែមពីនេះទៀត មហាជនបាននិយាយថា កូនក្រមុំពិតជាមានរស់និយមក្នុងការជ្រើសរើសមិត្តប្រុសទៀតផង។

យ៉ាងណាមិញ ទន្ទឹមនឹងនេះ ក៏មានមតិយល់ឃើញមួយចំនួន បានលើកឡើងដែរថា បុរសទាំង៩នាក់ អាចគ្រាន់តែជាមិត្តភក្ដិរួមថ្នាក់របស់កូនក្រមុំប៉ុណ្ណោះ និងមិនអាចទៅរួចទេ ដែលនាងមានអតីតមិត្តប្រុសច្រើនដល់ទៅ៩នាក់៕

ប្រភព: thailand.postsen

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]