អង់គ្លេស៖ ស្ត្រីម្នាក់អាយុ២៧ឆ្នាំ មកពី Merseyside នៃប្រទេសអង់គ្លេស បាន​.ទ.ម្លា.ក់.​ទំហំ​សម្លៀក​បំពាក់របស់ខ្លួន និងបង្ហាញឲ្យឃើញថា អតីតមិត្តប្រុសគិតខុសលើនាង ដែលធ្លាប់ថា នាងគ្មានថ្ងៃមានរូបរាងស្លីមដូចនារីដទៃឡើយ។

ជាក់ស្ដែង កាលពីនាង Helena Hara មានអាយុទើប២១ឆ្នាំ នាងបានរស់នៅក្នុងបរិស្ថានមួយ ដែលច្របូកប្របល់ និងតែងតែមើលរូបភាពនារីៗជាមួយដងខ្លួនស្រស់ស្អាត នៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម។ ហើយមិត្តប្រុស បាន.ប.ង្អា.ប់.ពីរូបរាងរបស់នាង ដែលជាហេតុធ្វើឲ្យនាង ចង់ចាកចេញពីទំនាក់ទំនងស្នេហា និងចាប់ផ្ដើមងាកទៅរកអាហារ ដើម្បីកាត់បន្ថយភាពតានតឹង ខណៈរូបនាងផ្ទាល់ មានរូបរាងលើសទម្ងន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីផ្ដាច់ទំនាក់ទំនងស្នេហារួចមក នាង Helena បានផ្លាស់ប្ដូរ.របរចំណីអាហារប្រចាំថ្ងៃ ទៅជាអាហារសុខភាពដូចជាត្រី បន្លែ និងប្រូតេអ៊ីនក្រឡុកជាដើម រួមទាំងចាប់ផ្ដើមហាត់ប្រាណស្ទើរតែរាល់ថ្ងៃ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ នាង Helena មានរូបរាងដែលនាងចង់បានហើយ ដោយស្រកទម្ងន់បានចំនួនប្រមាណ៣១គីឡូក្រាម និងបានក្លាយជាអ្នកមានឥទ្ធិពលម្នាក់នៅលើបណ្ដាញសង្គមផងដែរ។ ចំណែកអតីតមិត្តប្រុស ដែលធ្លាប់ថាឲ្យនាង បានផ្ញើសារមកនាង និងប្រាប់ថា នាងផ្លាស់ប្ដូរខ្លាំងប៉ុណ្ណាទៀតផង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]