បរទេស៖ អ្នកចាត់ការរបស់​​​ក្រុម Chelsea គឺលោក Thomas Tuchel កំពុងរំអុកថ្នាក់លើក្លិបឱ្យចុះកុងត្រាយក Raheem Sterling ពី Manchester City, ខណៈបច្ចុប្បន្នភាគីទាំង ២កំពុងស្ថិតក្នុងដំណាក់កាលចរចា, នេះបើតាមរបាយការណ៍នៅបរទេស។

Raheem Sterling
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រោយពេល Romelu Lukaku ចាកចេញទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង ឥឡូវនេះ Chelsea កំពុងត្រូវការកម្លាំងប្រយុទ្ធថ្មីមកជំនួស, ហើយបច្ចុប្បន្ននេះ Sterling ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស កំពុងក្លាយជាគោលដៅសំខាន់មួយរបស់ក្រុមតោខៀវ។

លោក Tuchel

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Chelsea នឹងដាក់សំណើថ្មីក្នុងការទិញយក Sterling ពី Man City, ជាមួយគ្នានេះ លោក Tuchel ពិតជាចង់បានខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមែនទែន ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនភាគីទាំង ២ក៏បានពិភាក្សារួចរាល់ហើយដែរ គ្រប់យ៉ាងគឺនៅតែរង់ការការដេញថ្លៃរវាងក្លិប និងក្លិបប៉ុណ្ណោះ៕

Raheem Sterling

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]