បរទេស៖ ក្លិប Manchester United ត្រូវបានរាយការណ៍ថា ពួកគេបានបដិសេធសំណើ របស់ Barcelona ដែលចង់យក ខ្សែការពារ Harry Maguire 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Man Utd បានតាមចែចូវ De Jong របស់ Barca យ៉ាងក្តៅគគុក ក្នុងទីផ្សារដោះដូរកីឡាករនេះ ហើយស្របពេលនេះដែរ Barca ក៏ឆ្លៀតឱកាសល្អ ចង់បាន Maguire ពី Man Utd ដើម្បីយកមកធ្វើជាផ្នែកមួយនៃសំណើដោះដូរជាមួយ​ De Jong វិញ។

បើយោងទៅតាមសារកាសែត The Sun បានចុះផ្សាយឲ្យដឹងថា លោក Ten Hag បដិសេធមិនព្រម ឲ្យ Maguire ទៅ Barca ឡើយ​ ដោយលោក Ten Hag ចង់ទុករូបគេ នៅក្នុងប្រព័ន្ធលេងថ្មី របស់លោកដដែល នៅក្នុងរដូវកាលដំបូងរបស់លោក នៅ Old Trafford នេះ៕

ប្រភព៖: sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]