បាងកក៖ ក្រសួង​សុខាភិបាលថៃ​នៅ​​ព្រឹកថ្ងៃ​​​​ចន្ទនេះ ​​បានរាយការណ៍ថា​មាន​​អ្នកឆ្លងជំងឺកូវីដ១៩​ ចំនួន ១,​៧៣៥នាក់ ​និង​អ្នក​ស្លាប់​​ ១៥នាក់​បន្ថែម​ទៀត ​ក្នុង​រយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ដោយឡែក បើធៀបជាមួយ​របាយការណ៍កាលពីព្រឹកថ្ងៃ​​អាទិត្យកន្លងទៅ ប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ១៧នាក់ និង​អ្នកឆ្លងចំនួន ​២,​៣៧៨នាក់។ នៅថ្ងៃដដែល ក៏មានអ្នកជំងឺចំនួន ២,១៣៨នាក់ផងដែរ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ​ថៃមានអ្នកឆ្លងកូវីដ១៩សរុប ៤,៥១៥,៨៩០នាក់ ស្លាប់សរុប ៣០,៦០៧នាក់ និងជាសះស្បើយសរុប ៤,៤៦២,៣៨៨នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]