រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរតាមដានវិស័យកម្សាន្តថៃ ប្រាកដជាស្គាល់ តារាសម្តែងថៃឈាមជ័រខ្មែរ អ្នកនាង ផេនខេត ដែលទើបនឹងរៀបការកាលពីប៉ុន្មានសប្តាហ៍មុននេះ ជាមួយនឹងគូស្នេហ៍ជាង១០ឆ្នាំរបស់ខ្លួន ដោយថ្មីៗនេះ រូបនាងបានហោះមកកម្ពុជា ដើម្បីចូលរួមពិធីដើរម៉ូតមួយ។
ជាក់ស្តែង វិស័យកម្សាន្តថៃ ក៏មានតារាស្រីឈ្មោះ ផេនខេត រីឯវិស័យកម្សាន្តខ្មែរ ក៏មានតារាស្រីឈ្មោះ ផេនខេត អ្វីដែលធ្វើឲ្យហ្វេនៗត្រូវចិត្តនោះគឺ ម្តងនេះ អ្នកទាំំងពីរបានជួបគ្នា ដូចការចង់បានរបស់អ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជួបគ្នាលើកដំបូងក៏ពិតមែន តែមើលទៅ តារាស្រី ផេនខេត ទាំងគូនេះ ជិតស្និទឈរថតរូប ស្និទស្នាល ឱបចង្កេះគ្នា ដូចជាមិត្តស្គាល់ចិត្តថ្លើមគ្នា រាប់ឆ្នាំទៅហើយ ធ្វើឲ្យមហាជនសរសើរថា អ្នកទាំងពីរសុទ្ធតែជា តារាគួរឲ្យស្រឡាញ់ដូចគ្នា រួសរាយជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]