អង់គ្លេស៖ យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Bayern Munich បានបញ្ជាក់ហើយថា ខ្សែប្រយុទ្ធ Sadio Mane បានសម្រេចជ្រើសយកអាវលេខ ១៧ ។

ខ្សែប្រយុទ្ធ Sadio Mane
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិសេនេកាល់រូបនេះបានផ្លាស់ពីក្លិប Liverpool មកកាន់ទឹកដី Allianz Arena កាលពីពេលថ្មីៗនេះ ក្នុងតម្លៃខ្ទង់ ៣៥លានផោន(ស្មើនឹងប្រមាណ ៤២.៩ លានដុល្លារ) ក្រោយចំណាយពេលដល់ទៅ៦ឆ្នាំរួមរស់ជាមួយភាគីលោក Jurgen Klopp

ខ្សែប្រយុទ្ធ Sadio Mane

ពិតណាស់ Mane ធ្លាប់កាន់កាប់អាវលេខ១០ នៅ Liverpool ខណៈនៅជម្រើសជាតិសេនេកាល់ក៏ខ្សែប្រយុទ្ធរូបនេះពាក់អាវលេខ១០ដែរ។

ខ្សែប្រយុទ្ធ Sadio Mane

Mane សម្រេចជ្រើសយកលេខ ១៧ ក៏ព្រោះ Leroy Sane ជាម្ចាស់អាវលេខ១០នៅ Bayern Munich ទៅហើយ បើទោះបីជាឪពុករបស់ Sane ធ្លាប់ចេញមុខបង្ហើបថាកូនប្រុសខ្លួនរីករាយនឹងលះបង់លេខអាវនេះឲ្យ Mane ក៏ដោយ។

ខ្សែប្រយុទ្ធ Sadio Mane

គួរបញ្ជាក់ផងដែរថា អាវលេខ១៧ នេះជាធ្លាប់ជារបស់ Michael Cuisance ប៉ុន្តែគេបានចាកចេញពី Bayern Munich ដោយផ្ទេរទៅក្លិប Venezia៕

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]