បរទេស៖ ឧបករណ៍ headset mixed reality របស់ Apple ត្រូវបានលេចឮនៅក្នុងពាក្យចចាមអារ៉ាមជាច្រើនខែមកហើយ  ហើយរបាយការណ៍ថ្មីពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បង្ហាញថា វាអាចនឹងប្រើប្រាស់ជាមួយឈីប M2 កំពូលរបស់ Apple។ យោងតាមលោក Gurman បានឲ្យដឹងថា ឧបករណ៍ជំនាន់ថ្មីបំផុតរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរាយការណ៍ថា មានសមត្ថភាពផ្ដល់នូវបទពិសោធន៍បច្ចេកវិទ្យា augmented reality (AR) និង virtual reality (VR) រួមជាមួយឈីប M2 ជាមូលដ្ឋាន និងរ៉េម 16GB។

នេះខុសពីការព្យាករណ៍របស់អ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ គឺលោក Ming-Chi Kuo ដែលថា ឧបករណ៍ headset របស់ក្រុមហ៊ុន Apple នឹងមាន processor មួយ ជាមួយសមត្ថភាពនៃបន្ទះឈីប M1 និង processor កម្រិតទាបមួយបន្ថែមទៀត ដែលចាត់ចែងទិន្នន័យពីសេនស័ររបស់ឧបករណ៍។ ប្រសិនបើក្រុមហ៊ុន Apple គ្រោងនឹងប្រើប្រាស់ឈីប M1 ជា processor ចម្បងរបស់ឧបករណ៍ headset នោះ វាសមហេតុផលសម្រាប់ក្រុមហ៊ុនក្នុងការប្ដូរវាចេញ សម្រាប់ដាក់ឈីបចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple បានប្រកាសបន្ទះឈីប M2 ថ្មីនៅក្នុងព្រឹត្តិការណ៍ WWDC របស់ខ្លួន កាលពីដើមខែនេះ ហើយនិយាយថា វាផ្ដល់នូវ CPU លឿន18ភាគរយ និង GPU លឿនជាង35ភាគរយ បើប្រៀបធៀបទៅនឹងបន្ទះឈីប M1 ចាស់។ មានសញ្ញាដែលបង្ហាញថា ឧបករណ៍ headset នេះកាន់តែខិតជិតទៅរកឱកាសនៃការបញ្ចេញនៅខែមករា ឆ្នាំ2023 ដូចពាក្យចចាមអារ៉ាមអះអាង។ ក្រុមប្រឹក្សាភិបាលរបស់ Apple ត្រូវបានគេរាយការណ៍ថា បានមានឱកាសប្រើសាកល្បងឧបករណ៍ headset នេះ នៅក្នុងខែឧសភា។ ប្រព័ន្ធប្រតិបត្តិការ RealityOS នឹងប្រើនៅលើឧបករណ៍នេះ៕

រូបតំណាងឧបករណ៍ headset Mixed Reality

ប្រភព: The Verge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]