បរទេស៖ ស្ងាត់ៗក្លិបសារិការព្រៃ Newcastle United ចុះកុងត្រាយកបានកីឡាករម្នាក់ទៀតហើយ ដោយពួកគេយកបានខ្សែការពារកណ្តាលវ័យ ២២ ឆ្នាំកីឡាករ Sven Botman ពីក្រុម Losc Lille។

Sven Botman
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Botman ឥឡូវនេះកំពុងស្ថិតនៅក្នុងប្រទេស អង់គ្លេស ដើម្បីពិនិត្យសុខភាព និងចុះកុងត្រាជាមួយ Newcastle, ខណៈកិច្ចព្រមព្រៀងផ្សេងៗបានធ្វើរួចរាល់ហើយ ដោយក្រុមសារិការព្រៃយកបានខ្សែការពារសញ្ជាតិ ហូល្លង់រូបនេះពី Lille ក្នុងតម្លៃ ៣៧ លានអឺរ៉ូ ឬប្រមាណជា (៣៩ លានដុល្លារអាមេរិក)។

Sven Botman

គួរបញ្ជាក់ថា ក្រៅពីខ្សែការពារ Botman ក្នុងនោះ Newcastle ក៏ទើបតែយកបានកីឡាករចំណូលថ្មីម្នាក់ដែរ ដោយថ្មីៗនេះពួកគេទើបតែប្រកាសនាំចូលអ្នកចាំទីជម្រើសជាតិ អង់គ្លេស Nick Pope ពីក្រុម Burnley៕

Nick Pope

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]