អូស្ត្រាលី៖ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ អាយុ២៦ឆ្នាំ ត្រូវបានបដិសេធមិនអាចទទួលមរតក១២លានដុល្លារអាមេរិកពីបុរសជាឪពុក ដែលបានទទួល.ម.រ.ណ.ភាព.បាត់ទៅ ដោយសារតែនាងបដិសេធមិនបំពេញលក្ខខណ្ឌចំនួនពីររបស់ឪពុក។

ជាក់ស្ដែង អ្នកនាង Clare Brown មានសិទ្ធិទទួលបានទ្រព្យសម្បត្តិ លុះត្រាតែនាងអាចរកការងារមួយធ្វើ សម្រាប់ចិញ្ចឹមជីវិត ដែលជាការងារស្ថេរភាព និងមួយទៀត ចូលរួមចំណែកអ្វីមួយជួយដល់សង្គម ខណៈជាបំណងចុងក្រោយរបស់បុរសជាឪពុក មុនពេលទទួល.ម.រ.ណ.ភាពកាលពីដើមឆ្នាំ២០២២នេះ។ ប៉ុន្ដែ នាងបានបដិសេធមិនព្រមធ្វើដូច្នេះឡើយ ដោយហៅលក្ខខណ្ឌថាមិនពិតប្រាកដ និងបញ្ហាសុខភាពរបស់នាង ក៏មិនល្អផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សព្វថ្ងៃនេះ នាងរស់នៅក្នុងតំបន់ជាយក្រុងភាគខាងលិចរបស់ទីក្រុងស៊ីដនី ដោយគ្មានប្រាក់ចាយវាយគ្រប់គ្រាន់ឡើយ ជាមួយនឹងគូស្នេហ៍ រួមទាំងកូនស្រីម្នាក់។ ហើយឪពុករបស់នាង មានតួនាទីជាពាណិជ្ជករដ៏ជោគជ័យ ធ្លាប់បានផ្ដល់ប្រាក់ផ្គត់ផ្គង់ដល់នាងចំនួន៥០០ដុល្លារអាមេរិកក្នុងមួយសប្ដាហ៍ ប៉ុន្តែឪពុកបានកាត់បន្ថយជាបន្ដបន្ទាប់ រហូតដល់នាងត្រូវបង្ខំចិត្តឲ្យសុំសុខុមាលភាពពីរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ នាង Clare នឹងមិនមានថ្ងៃបំពេញលក្ខខណ្ឌរបស់ឪពុកទេ ដោយនៅតែអះអាងថា នាងមាន.រោ.គ.ស.ញ្ញា.នៃជំងឺម៉្យាងហៅថា ADHD ដែលត្រូវការការយក​ចិត្ត​ទុក​ដាក់​ពីមនុស្សជុំវិញខ្លួនយ៉ាង​ធ្ងន់ធ្ងរ និងត្រូវការការធ្វើបញ្ជី ដើម្បីកត់ត្រាថានាងត្រូវធ្វើអ្វីខ្លះ បើមិនអីចឹងទេ នាងនឹងភ្លេចតែម្ដង។ សូម្បីតែរថយន្ដ ក៏នាងមិនអាចរៀនបើកបរបានដែរ។ ហើយនាងពិតជាចង់ឲ្យមនុស្សគ្រប់គ្នា ជាពិសេសសមាជិកគ្រួសារ គួរលុបចោលការគិតថា នាងនឹងមានការងារធ្វើផងដែរ។

យ៉ាងណាមិញ ចំពោះសមាជិក នៅតែស្រលាញ់នាង Clare ប៉ុន្ដែជុំវិញហេតុផល ដែលនាងមិនអាចបំពេញលក្ខខណ្ឌរបស់ឪពុក ត្រូវបានចាត់ទុកថាគ្រាន់ជាលេសប៉ុណ្ណោះ។ ហើយរឿងរ៉ាវនឹងត្រូវដោះស្រាយនៅតុលាការផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

នាង Clare
នាង Clare
នាង Clare
នាង Clare
នាង Clare កាលនៅក្មេង និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]