បរទេស៖ ក្លិបបិសាចក្រហម Manchester United បានបដិសេធសំណើក្លិប Barcelona ក្នុងការព្យាយាមចុះកិច្ចសន្យាយក កីឡាករ Harry Maguire ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ ខ្សែបម្រើ Frenkie de Jong។

   កីឡាករ Harry Maguire
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Man UTD កំពុងធ្វើការចរចា ជុំវិញការផ្ទេរយកខ្សែបម្រើ De Jong មកកាន់ទឹកដី Old Trafford។ ជាមួយគ្នានេះ បើយោងតាមកាសែត The Sun ក្លិបយក្សតំបន់កាតាឡាន់ ទាមទារចង់បាន Maguier ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ប៉ុន្តែអ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម លោក Erik Ten Hag ចង់រក្សាទុកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ។

De Jong ត្រូវបានមើលឃើញថាជាគោលដៅចំបងសម្រាប់លោក Ten Hag នៅរដូវក្ដៅនេះ ដោយពួកគេទាំងពីរ ធ្លាប់រួមការងារជាមួយគ្នា ជោគជ័យខ្លាំងកាលនៅ Ajax។

ខ្សែបម្រើជាតម្រូវការចាំបាច់របស់ Man UTD របស់លោក Ten Hag ក្រោយក្លិបយក្សអង់គ្លេសមួយនេះ បានប្រកាសចែកផ្លូវជាមួយខ្សែបម្រើជាច្រើនរូប នាពេលថ្មីៗកន្លងទៅ រួមមាន Paul Pogba, Nemenja Matic, Mata និង Jesse Lingard ជាដើម។

ដោយឡែកក្លិប Barcelona វិញ ក៏កំពុងត្រូវការកីឡាករថ្មីផងដែរ ដោយអ្នកចាត់ការ Xavi កំពុងស្វែករកខ្សែការពារកណ្ដាល ដើម្បីមកជំនួសកីឡាករ Gerrard Pique ដែលរងរបួស ក៏ដូចជា​ Samuel Umtiti ដែលទំនងជាត្រូវចែកផ្លូវការ ហេតុនេះហើយ ទើបគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ សម្លឹងចង់បាន Maguire ពី Man UTD ៕

ប្រភព៖: AF

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]