កម្សាន្ត៖ សណ្ឋាគារមួយ ត្រូវបានបង្កើតឡើងដោយ លោក Frank និង Patrik Riklin នៅក្នុងប្រទេសស្វីស ដែលមានភាពប្លែកពីគេតែមួយគត់មិនធ្លាប់មានពីមុនមក។ ពួកគេបានបង្កើតបន្ទប់គេងគ្មានដំបូល និងគ្មានជញ្ជាំងនៅក្នុងទីតាំងដ៏ចម្លែកៗ។ ជាក់ស្ដែងបន្ទប់​ថ្មី​បំផុតរបស់ពួកគេ ​ស្ថិត​នៅ​ក្នុងស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​ភូមិ Saillon ក្រុង Valais ភាគ​ខាង​ត្បូង​ប្រទេស​ស្វីស។

សណ្ឋាគារផ្កាយមួយពាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីបន្ទប់នៅជាប់ស្ថានីយ៍ប្រេងឥន្ធនៈ ពួកគេ (Frank និង Patrik Riklin) បានសាងសង់បន្ទប់ចំនួន ៣ប្រភេទបន្ថែមទៀត​ នៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង ដូចជាក្នុងចម្ការទំពាំងបាយជូរ និងតាមជម្រាលភ្នំ។ ហើយបន្ទប់នោះ ក៏មានអ្នកបម្រើដែលនៅប្រចាំការទីនោះដើម្បីជួយ ស្វាគមន៍ភ្ញៀវ និងបម្រើអាហារពេលព្រឹក។ ហើយប្រសិនបើ​មាន​ភ្លៀង​ធ្លាក់ អ្នក​បម្រើ​នឹង​ជួយ​រក​ជម្រកឲ្យភ្ញៀវ។ ហើយប្រសិនបើភ្ញៀវឃ្លាន មេផ្ទះនឹងរៀបចំអាហារឆ្ងាញ់ៗជូនពួកគេផងដែរ។ 

ទោះជាបន្ទប់នៃសណ្ឋាគារនេះ ខ្លះស្ថិតនៅក្បែរស្ថានីយ​ប្រេង​ឥន្ធនៈ​ ក្នុងចម្ការទំពាំងបាយជូរ និងតាមជម្រាលភ្នំ យ៉ាងណាក៏ដោយ ក៏សណ្ឋាគាររបស់ លោក Frank និង Patrik Riklin មិនដែលទទួលបានការរិះគន់ ពីអតិថិជននោះឡើយ។ ហើយជាទូទៅ សណ្ឋាគារនេះ មានតម្លៃមួយយប់ ៣៣៨ ដុល្លារ/បន្ទប់ ជាមួយនឹងគ្រែពីរ តុក្បែរគ្រែពីរ និងភ្លើងពេលយប់៕

ប្រភព៖ kenh14.vn

សណ្ឋាគារផ្កាយមួយពាន់
សណ្ឋាគារផ្កាយមួយពាន់
សណ្ឋាគារផ្កាយមួយពាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]