ឥណ្ឌា៖ នារីម្នាក់ មកពីរដ្ឋ Kerala នៃប្រទេសឥណ្ឌា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ជាមួយនឹងសំណេរបង្ហាញពីក្ដីស្រលាញ់ ដែលមានចំពោះបងប្រុសរបស់នាង។

ជាក់ស្ដែង នាង Krishnapriya មិនបាននៅក្បែរបងប្រុស នៅថ្ងៃទិវាបងប្អូនប្រុសពិភពលោក ដែលកន្លងទៅកាលពីថ្ងៃទី២៤ ខែឧសភាឡើយ​ និងមិនបានជូនពរផងដែរ ដោយសារតែភាពមមាញឹករបស់នាងនៅស្រុក។ ហើយបងប្រុសរបស់នាងវិញ មានការអាក់អន់ចិត្តជាខ្លាំង និងឈប់និយាយជាមួយនាង រហូតដល់ប្លុកនាងនៅលើឆាត WhatsApp។ ដូច្នេះ នាងក៏សម្រេចចិត្ត ចាប់ផ្ដើមសរសេរជាសំណេរ នៅលើក្រដាសចាប់តាំងពីថ្ងៃទី២៥ ខែឧសភាម៉្លេះ។ ចំពោះក្រដាសវិញ នាងបានទិញពីហាងលក់សម្ភារការិយាល័យមួយកន្លែង ដែលជាក្រដាសវិក្កយបត្រចំនួន១៥ដុំវែងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រដាសដែលនាងបានសរសេរ មានទម្ងន់សរុបចំនួន៥.២៧គីឡូក្រាម និងប្រវែង៤៣៤ម៉ែត្រ ដែលនាងបានបិតបញ្ចូលគ្នា។ ហើយបន្ទាប់មក នាងបានផ្ញើទៅកាន់បងប្រុសរបស់នាងតាមរយៈប្រៃសនីយ៍ មុនថ្ងៃកំណើត ដែលធ្វើឲ្យបងប្រុសរបស់នាងស្មានថា ជាកាដូថ្ងៃកំណើតផងដែរ។ ទន្ទឹមនឹងនេះ នាងក៏បានចុះឈ្មោះក្នុងកំណត់ត្រាពិភពលោកហ្គីនណេស សម្រាប់កំណត់ត្រាសំបុត្រ​វែង​បំផុត ដែល​មិន​ធ្លាប់​មានទៀតផង តែមិនទល់ពេលនេះ មិនទាន់ប្រកាសជាផ្លូវការទេ៕

ប្រភព: indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]