ឥណ្ឌា៖ ការតទល់គ្នានៅតុលាការរយៈពេល៧ឆ្នាំ ចុងក្រោយត្រូវបានបញ្ចប់ដោយការពេញចិត្តសម្រាប់បុរសអាយុ៤៨ឆ្នាំម្នាក់ ដែលត្រូវបាន.ប.ណ្តេ.ញ.ចេញពីក្រុមហ៊ុន IT ដ៏ធំមួយ នាអំឡុងពេលក្រុមហ៊ុនកាត់បន្ថយបុគ្គលិកក្នុងឆ្នាំ២០១៥។

ជាក់ស្ដែង លោក Thirumalai Selvan ជាវិស្វករមេកានិកដ៏ជំនាញម្នាក់ និងក្រោយពីក្រុមហ៊ុន.ប.ញ្ឈ.ប់.គាត់ពីការងារ គាត់បានក្លាយជាអ្នកប្រឹក្សា​ឯករាជ្យ​លើ​គម្រោង​កម្មវិធី និងទទួល​យក​ការងារ​សេសសល់​ផ្សេង​ៗទៀត ​ដូច​ជា​ឈ្មួញ​កណ្តាល​អចលនទ្រព្យ ប៉ុន្ដែមិនកាក់កបឡើយ ខណៈប្រាក់ចំណូលបានធ្លាក់មកត្រឹម១០,០០០រ៉ូពីប៉ុណ្ណោះក្នុងមួយខែ (ប្រមាណ១២៦ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ស្ថានភាពជីវិតរបស់គាត់មានការលំបាកជាខ្លាំង ដែលគាត់មិនសុខចិត្តចាកចេញពីក្រុមហ៊ុន ដែលគាត់ធ្លាប់បានបម្រើការងារសុខៗទេ។ ដូច្នេះហើយ ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ គាត់បានតស៊ូដាក់ពាក្យ.ប្ដឹ.ង.ក្រុមហ៊ុន និងបានធ្វើដំណើរទៅកាន់តុលាការច្រើនជាង១៥០ដងឯណោះ ដោយសង្ឃឹមថាបានភាពយុត្តិធម៌។ យ៉ាងណាមិញនៅទីបំផុត គាត់ក៏បានឈ្នះក្ដី ដោយនឹងទទួលបាននូវ​ប្រាក់ទាំង៧ឆ្នាំ ការងារត្រឡប់មកវិញ និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងពេញលេញពីក្រុមហ៊ុនផងដែរ៕

ប្រភព: indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]