ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសជាឪពុកម្នាក់ មកពីខេត្តហេណាន ក្នុងប្រទេសចិន បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមចិន Weibo ក្រោយពីសកម្មភាពរបស់គាត់ ដែលយំដោយសារលទ្ធផលនៃការប្រលងគណិតវិទ្យាបញ្ចប់វគ្គរបស់កូនប្រុស។

ជាក់ស្ដែង បុរសជាឪពុក (មិនបញ្ចេញឈ្មោះ) បានខំប្រឹងប្រែងបង្រៀនគណិតវិទ្យាដល់កូនប្រុសជារៀងរាល់ថ្ងៃ រហូតដល់យប់ជ្រៅ អស់រយៈពេល១ឆ្នាំមកនេះ និងសង្ឃឹមថា កូនប្រុសអាចបានពិន្ទុល្អប្រសើរជាងការប្រលងលើកមុនៗ ខណៈកូនប្រុសធ្លាប់បានពិន្ទុ៤០-៥០ ដល់៨០-៩០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយពីបុរសជាឪពុកលះបង់ទាំងកម្លាំងកាយចិត្តក្នុងការបង្រៀនកូនប្រុសរួចមក លទ្ធផលរបស់កូនប្រុស បានចេញមកខុសពីការរំពឹងទុកជាខ្លាំង ដែលបានទទួល៦ពិន្ទុប៉ុណ្ណោះ នៃពិន្ទុពេញ១០០។ ហើយឃើញដូច្នេះ បុរសជាឪពុកស្រក់ទឹកភ្នែក ដែលធ្វើឲ្យប្រពន្ធអត់ទ្រាំសើចមិនបាន និងទាញទូរសព្ទថតជាវីដេអូ។

យ៉ាងណាមិញ មានមហាជនមួយចំនួនបានបង្ហាញពីការអាណិតអាសូរដល់ការតស៊ូរបស់បុរសជាឪពុក និងមួយចំនួនទៀត បានបញ្ចេញមតិដោយលើកឡើងថា៖

មតិរបស់មហាជន
មតិរបស់មហាជន
មតិរបស់មហាជន

ប្រភព: Mothership / Yahoo

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]