ហុងកុង៖ ផ្ទះថ្មីដ៏ធំមួយកន្លែង នៅហុងកុងត្រូវបានលក់ក្នុងតម្លៃ៨៧០លានដុល្លារហុងកុង (ប្រមាណ១១០.៨៨០,៩៧៨ដុល្លារអាមេរិក) ដែលជាតម្លៃខ្ពស់បំផុតសម្រាប់ឆ្នាំ២០២២នេះរបស់ហុងកុង និងបានជម្រុញទីផ្សារប្រណីតរបស់ទីក្រុង ដែលកំពុងស្រុតចុះ។

ជាក់ស្ដែង ក្រុមហ៊ុន Co-developers Emperor International Holdings, C C Land Holdings, Mingfa Group International និង CSI Properties បានលក់ផ្ទះ ដែលមានបន្ទប់គេងប្រាំមួយនេះ នៅក្នុងគម្រោងថ្មីលេខ១៥ Shouson នៅតំបន់ Shouson Hill តាមរយៈការដេញថ្លៃកាលពីថ្ងៃអាទិត្យទី២៦ ខែមិថុនា ខណៈក្រុមហ៊ុនមិនបានកំណត់អត្តសញ្ញាណអ្នកទិញឡើយ។ ហើយផ្ទះបានលាតសន្ធឹងលើផ្ទៃដី៧៤៦ម៉ែត្រការ៉េ មានសួនច្បារឯកជន អាងហែលទឹក រួមទាំងចំណតរថយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃកោះហុងកុង តំបន់ Shouson Hill គឺជាសង្កាត់ផ្តាច់មុខបំផុតមួយរបស់ទីក្រុង ដែលមហាសេដ្ឋីអ្នកមានបំផុតមួយចំនួន រួមទាំងលោក Li Ka Shing ផងដែរ។

យ៉ាងណាមិញ កាលពីដើមខែនេះ មហាសេដ្ឋី Larry Ellison បានទិញអចលនទ្រព្យមាត់សមុទ្រតម្លៃចំនួន១៧២លានដុល្លារអាមេរិកនៅ Palm Beach County ដែលបានបង្កើតកំណត់ត្រាសម្រាប់ការលក់លំនៅឋានថ្លៃបំផុតនៅរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក៕

ប្រភព: straitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]