ឥណ្ឌា៖ បុរសម្នាក់ជាពលករចំណាកស្រុក មកពីរដ្ឋ Madhya Pradesh បានចំណាយពេលជីករ៉ែ នៅតំបន់ Krishna Kalyanpur អស់រយៈពេល៩ខែ ដែលទីបំផុត គាត់បានជីកឃើញត្បូងពេជ្រមួយគ្រាប់ទម្ងន់៣.១៥ការ៉ាត់ ពីក្នុងអណ្ដូងរ៉ែ។
ជាក់ស្ដែង លោក Surendrapal Lodhi មានជីវិតភាពក្រីក្រណាស់ និងតែងតែបន់ផ្សងសុំលាភជ័យនៅវិហារមួយកន្លែងជានិច្ច។ ហើយនៅពេលជីកបានត្បូងពេជ្រ គាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលជីវិតរបស់គាត់នឹងអាចផ្លាស់ប្ដូរ។ តួយ៉ាង គាត់បាននាំយកត្បូងពេជ្រ ទៅកាន់ការិយាល័យពេជ្រក្នុងស្រុក ដើម្បីពិនិត្យពីគុណភាពរបស់វា ដែលជាលទ្ធផល វាមានគុណភាពល្អ ពណ៌ភ្លឺច្បាស់តែម្ដង និងត្រូវដាក់ដេញថ្លៃនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះតម្លៃវិញ ត្រូវបានប៉ាន់ស្មានថា នឹងអាចបានចំនួនពី១២.៦៥៥ដុល្លារអាមេរិក ទៅ១៥,១៨៦ដុល្លារអាមេរិក។ ហើយប្រាក់ដែលទទួលបាន ម្ចាស់ត្បូងពេជ្រ នឹងយកទៅសាងសង់ជណ្ដើរជូនវិហារខាងលើ និងប្រាក់នៅសល់ គាត់នឹងទុកសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារ រួមទាំងការសិក្សារបស់កូនៗផងដែរ៕
ប្រភព: Indiatimes
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]