បរទេស៖ សណ្ឋាគារមួយមានឈ្មោះហៅថា Sky Cruise Hotel គឺជាសណ្ឋាគារយន្ដហោះហោះហើរដ៏ធំសម្បើម ដែលមានម៉ាស៊ីនថាមពលនុយក្លេអ៊ែរចំនួន២០ និងមានបន្ទប់ អាចផ្ទុកបានអ្នកស្នាក់ចំនួន៥,០០០នាក់។

ជាក់ស្ដែង វាត្រូវបានរចនាឡើងដោយលោក Hashem Al-Ghaili ដែលមិនចាំបាច់ត្រូវការចាក់សាំង អ្នកបើកបរយន្ដហោះ និងមានសមត្ថភាពអាចហោះហើរបានរយៈពេលរាប់ខែក្នុងពេលតែមួយផងដែរ។ ហើយវាពោរពេញទៅដោយកន្លែងកម្សាន្តសំខាន់ៗដូចជា ផ្សារទំនើប ក្លិបហាត់ប្រាណ ភោជនីយដ្ឋាន បារ៍ អាងហែលទឹក រោងកុន កន្លែងរៀបអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និសីទនៅស្លាបដាច់ដោយឡែកមួយជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះការបង្ហាញនៃរូបរាងនៃសណ្ឋាគារ ទើបលេចចេញជាគំរូ 3D ប៉ុណ្ណោះ ដែលអ្នករចនា បានប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យក្លាយជាការពិតមុនពេលឆ្នាំ២០៤០ចូលមកដល់។ ហើយយ៉ាងណាមិញ ចំពោះទីតាំងដែលធ្វើការចតទទួលអ្នកដំណើរ ដើម្បីឡើងយន្តហោះ និងទីតាំងដែលត្រូវដឹកជញ្ជូន មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេ៕

ប្រភព: Yahoo / Daily Mail

សូមទស្សនារូបភាពគំរូខាងក្រោម៖

រូបភាពគំរូ3D
រូបភាពគំរូ3D
រូបភាពគំរូ3D
រូបភាពគំរូ3D

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]