ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនម្នាក់ អាយុ៤៧ឆ្នាំ បានក្លាយជាអភិបាលក្រុងនៃសង្កាត់ Suginami របស់ប្រទេសជប៉ុន បន្ទាប់ពីគាត់មានភាពលេចធ្លោជាខ្លាំងពីយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម នាអំឡុងពេលស្ថានភាព.ជំ.ងឺ.រាតត្បាតកូវីដ-១៩ រីករាលដាល។

ជាក់ស្ដែង អ្នកស្រី Satoko Kishimoto បានផ្លាស់ទៅរស់នៅក្នុងទីក្រុង Leuven នៃប្រទេសប៊ែលហ្សិកជាមួយស្វាមី និងកូនៗចំនួនពីរនាក់ អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ហើយគាត់បានចូលរួមកិច្ចជជែកវែកញែក អំពីបញ្ហានៃ.ជំ.ងឺ.កូវីដ-១៩ជាច្រើន តាមរយៈបណ្ដាញអ៊ីនធើណេត ដែលបានកើតឡើងក្នុងប្រទេស បើទោះបីជាគាត់រស់នៅឆ្ងាយពីប្រទេសកំណើតក៏ដោយ ខណៈគាត់ចាប់អារម្មណ៍លើការងារនយោបាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់បានទទួលប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ជាមួយនឹងចលនារីកចម្រើននៅក្នុងប្រទេសជប៉ុន និងត្រូវបានស្នើសុំឲ្យឈរឈ្មោះជាអភិបាលក្រុងនៃសង្កាត់ Suginami តែម្ដង។ ហើយគាត់រួមទាំងក្រុមគ្រួសារ មិនរំពឹងឡើយថា នឹងអាចឈ្នះសំឡេងឆ្នោត។

យ៉ាងណាមិញ ចំពោះលទ្ធផលសំឡេងឆ្នោត ត្រូវបានចេញមក ដោយបង្ហាញថា អ្នកស្រី Satoko Kishimoto បានឈ្នះជាមួយនឹងសំឡេងឆ្នោតលើសគេចំនួន២០០សំឡេងប៉ុណ្ណោះ។ ហើយកាលពីថ្មីៗនេះ គាត់ក៏បានធ្វើដំណើរមកកាន់ប្រទេសជប៉ុនវិញ ដើម្បីបំពេញការងារផងដែរ៕

ប្រភព: indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]