ភ្នំពេញ៖ ជឿជាក់ថាមានពុកម៉ែបងប្អូន និង ប្រិយមិត្តជាច្រើនបានស្គាល់ពីតារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាពរូបស្រស់ កែវ នីសា ជាមួយនឹងសម្លេងពិរោះផ្អែមស្រទន់ បាន ឆក់យកបេះដូងទស្សនិកជន ដែលជាអ្នគាំទ្រចង់តែស្ដាប់គ្រប់ៗគ្នាតែម្ដង។
យ៉ាងណាមិញ បើទោះបីជាតារាសម្ដែងស្រី និង ជាពិធីការិនី ដ៏មានប្រជាប្រិយភាព កែវ នីសា មិនសូវជាលេចមុខខ្លាំងលើវិស័យសិល្បៈក្នុងការសម្ដែងរឿងភាគ ក្នុងពេលបច្ចុប្បន្ននេះ ដូចកាលពីមុនក៏ពិតមែន តែពិធីការិនី រូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដូចពីមុនដដែល ជាមួយនឹង ការងារជាពិធីការិនី ក៏ដូចជាសកម្មភាពរបស់នាងក្នុង ដែលបានបង្ហោះនាពេលកន្លងមកនៅលើបណ្ដាញសង្គម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើនិយាយពីសម្រស់តារាស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹង សម្រស់ដ៏ស្អាត ស្របពេលដែលមានវ័យជ្រេបន្តិចទៅហើយ ប៉ុន្តែមើលទៅគឺអាចច្រឡំនឹងមនុស្សវ័យត្រឹម២០ប្លាយបាន ដោយមើលទៅរូបភាពជាក់ស្តែង សាច់មុខគឺនៅសភ្លឺស្រស់ថ្លា រលោងស្រិល គ្មានស្នាមជ្រីវជ្រួញ ដោយពិតជាមិនគួរឲ្យជឿទាល់តែសោះហើយ រហូតដល់ហ្វេនៗឆ្ងល់គ្រប់គ្នាថា មានថ្នាំទិព្វអី បានជានៅតែក្មេងបែបនេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖







@keonisa168 ខ្ញុំមិនគេង 😆😂
♬ សំឡេងដើម - kairoza
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]