ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់ លោក ជា វណ្ណារិទ្ធ និង អ្នកនាង កែវ នីសា ធ្លាប់ជាដៃគូសម្ដែងចាស់ កាលកន្លងទៅបានសម្ដែងជាតួឯកក្នុងរឿង«កែចិត្តស្អប់បង» ដែលកាលពីខ្សែភាពយន្តនេះ អ្នកទាំងពីរទទួលបានការគាំទ្រខ្លាំងមែនទែន។
ប៉ុន្តែក្រោយមក កែវ នីសា ក៏បានស្ងាត់ពីសិល្បៈមិនដែលបង្ហាញខ្លួនមួយរយៈធំ ធ្វើឲ្យអ្នកគាំទ្ររូបនាងនឹករលឹកជាខ្លាំង។ យ៉ាងណាមិញ បន្ទាប់ក្រោយមកៗ តារាស្រីរូបនេះក៏មិនបោះបង់ចោលវិស័យមួយនេះ នាងក៏បានត្រលប់មកវិញ ហើយក៏នៅតែទទួលបានការស្រលាញ់គាំទ្រដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗ លោក ជា វណ្ណារិទ្ធ និង កែវ នីសា បានប៉ះគ្នាសារជាថ្មី ប៉ុន្តែក្នុងនាមជាដៃគូពិធីករ ពិធីការិនីវិញម្ដង។ ដោយក្នុងនោះក្នុងការបង្ហាញខ្លួននេះ កែវ នីសា ក៏ត្រូវបានមហាជន អ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ ពីសម្រស់សាច់ចាំ មិនខ្ចីចាស់ អាចនិយាយបានថាក្មេងជាងមុនទៅទៀត ខណៈដែលតារាស្រីរូបនេះក៏មានវ័យច្រើនទៅហើយ ប៉ុន្តែនាងនៅតែអាចរក្សាបាននូវភាពក្មេងវ័យ ដ៏ទាក់ទាញបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]