នូវែលសេឡង់៖ ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានប្រកាសពីផែនការរបស់ខ្លួនដើម្បីណែនាំគ្រែពីរជាន់ដំបូងបង្អស់ របស់ពិភពលោក សម្រាប់អ្នកដំណើរលំដាប់សេដ្ឋកិច្ច និងលំដាប់សេដ្ឋកិច្ចពិសេស។

ជាក់ស្ដែង​ គ្រែគេងពីរជាន់ មានឈ្មោះហៅថា Skynest និងជាលក្ខណៈពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្រោងវាយលុកក្នុងឆ្នាំ២០២៤។ ហើយវាជាគ្រែរាបស្មើ ជាមួយពូកដ៏ទន់ៗ វាំងនន​ឯកជនភាព និងខ្នើយត្រជាក់ ខណៈមានរន្ធឆ្នាំងសាក USB និងរន្ធខ្យល់ ដែលមានទីតាំងស្ថិតនៅខាងក្រោយយន្ដហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គ្រែពីរជាន់នឹងបើកសម្រាប់អ្នកដំណើរ ក្នុងការគេងរយៈពេល៤ម៉ោង​ ដោយគិតថ្លៃបន្ថែម។​ ហើយគ្រែនឹងអាចប្រើបានតែលើជើងហោះហើរផ្លូវឆ្ងាយ និងនៅលើយន្តហោះប៊ូអ៊ីង 787-9 Dreamliners របស់ក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះតម្លៃនៃការសម្រាកលើគ្រែមិនទាន់កំណត់ទេ ដោយប្រព័ន្ធកក់ទុកមិនទាន់ត្រូវបានអនុវត្តនៅឡើយ៕

ប្រភព: The Sun

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]