ថៃ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសជាអ្នកនេសាទម្នាក់ អាយុ៦៤ឆ្នាំ បានប្រទះឃើញកម្អួតត្រីបាឡែនដ៏ធំមួយ នៅលើកោះ Koh Chang របស់ប្រទេសថៃ។

ជាក់ស្ដែង ដំបូងឡើយ លោក Prachin Phuekphisut បាននាំយកចៅទៅហែលទឹកលេង នៅឯឆ្នេរសមុទ្រ ហើយបន្ទាប់មក ក៏ប្រទះឃើញអ្វីម៉្យាងដូចដុំថ្ម និងគិតថាវាអាចមានតម្លៃ ដូច្នេះគាត់បានសម្រេចចិត្តយកវាទៅផ្ទះជាមួយតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ដើម្បីបញ្ជាក់ឲ្យដឹងការពិត គាត់បានយកកម្អួតត្រីបាឡែន ទៅឲ្យអ្នកជំនាញពិនិត្យមើលពីគុណភាព ដែលជាលទ្ធផលបង្ហាញថា វាពិតជាមានតម្លៃ និងអាចយកទៅផលិតជាគ្រឿងសម្អាង រួមទាំងទឹកអប់ជាដើម ខណៈវាមានទម្ងន់ចំនួន ៣.៤គីឡូក្រាមឯណោះ។

យ៉ាងណាមិញ ចំពោះតម្លៃវិញ ត្រូវបានគេប៉ាន់ស្មានថា នឹងអាចលក់បានតម្លៃចំនួន១៣១,០០០ដុល្លារអាមេរិក។ ហើយម្ចាស់កម្អួតត្រីបាឡែនខាងលើ មានអារម្មណ៍សប្បាយចិត្តជាខ្លាំង​ ព្រោះក្នុងមួយខែ គាត់អាចរកប្រាក់ចំណូលបានត្រឹមតែ២០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកប្រាក់ដែលលក់បាន គាត់មានគម្រោងនាំចៅទៅធ្វើដំណើរកម្សាន្តក្រៅប្រទេស និងផ្គត់ផ្គងការសិក្សាសម្រាប់ចៅផងដែរ៕

ប្រភព: SCMP

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]