ម៉ាឡេស៊ី៖ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ៦៤ឆ្នាំ បានក្លាយជាបុរសវ័យចំណាស់បំផុតប្រចាំប្រទេស ដែលអាចជោគជ័យក្នុងការឡើងកំពូលភ្នំអេវើរេស។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានអន្ដរជាតិ Worldofbuzz ចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ជាក់ស្ដែង លោក Elanghovan Nachiamuthu បានបញ្ចប់បេសកម្មឡើងដល់កំពូលភ្នំអេវើរេសជាមួយនឹងគ្នារបស់គាត់ចំនួនពីរនាក់ ដែលមានអាយុ៥៧ឆ្នាំ និង៤០ឆ្នាំ។ ហើយគាត់ពិតជាមានមោទកភាពជាខ្លាំង ក្នុងការបង្ហាញនូវសញ្ញាបត្រចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដែលចេញដោយនាយកដ្ឋានទេសចរណ៍នៃក្រសួងទេសចរណ៍ វប្បធម៌ និងអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ ខណៈបានផ្ទៀងផ្ទាត់ការឡើងរបស់គាត់ ទៅដល់កំពូលភ្នំកម្ពស់៨,៨៤៩ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រូបគាត់ផ្ទាល់ បានស្នើសុំឲ្យការឡើងភ្នំរបស់គាត់ ត្រូវបានកត់ត្រានៅក្នុងសៀវភៅកំណត់ត្រាម៉ាឡេស៊ី ដែលជាលទ្ធផល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ តាមរយៈអ៊ីម៉ែល គណៈវិនិច្ឆ័យបានផ្តល់ភ្លើងខៀវដល់គាត់ ក្នុងការចុះបញ្ជីឈ្មោះតែម្ដង។ ហើយចំពោះអ្នកកាន់កាប់កំណត់ត្រាប្រចាំប្រទេសម៉ាឡេស៊ីពីមុន ជាបុរសម្នាក់ ដែលមានអាយុ៥២ឆ្នាំ និងទទួលបានការជោគជ័យក្នុងឆ្នាំ២០០៧។

យ៉ាងណាមិញ ពេលនេះ លោក Elanghovan បានជោគជ័យឡើងដល់កំពូលភ្នំចំនួនពីរហើយ ដែលមានភ្នំអេវឺរេស និងភ្នំ Kilimanjaro ក្នុងប្រទេសអាហ្វ្រិក នាឆ្នាំ២០១៦។ ហើយគាត់នឹងគ្រោងឡើងភ្នំចំនួន៥ផ្សេងទៀត រួមមាន៖

ភ្នំ Aconcagua (៦,៩៦១ម៉ែត្រ) នៅអាហ្សង់ទីន អាមេរិកខាងត្បូង។

ភ្នំ Denali (៦,១៩៤ម៉ែត្រ) នៅ Alaska អាមេរិកខាងជើង។

ភ្នំ Elbrus (៥,៦៤២ម៉ែត្រ) នៅប្រទេសរុស្ស៊ី។

ភ្នំ Vinson Massif (៤,៨៩២ម៉ែត្រ) នៅអង់តាក់ទិក

ភ្នំ Kosciuszko (២,២២៨ម៉ែត្រ) នៅប្រទេសអូស្ត្រាលី៕

ប្រភព: worldofbuzz / nst

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]