ភ្នំពេញ៖ ភេរោមច្រមុះ ឬមានឈ្មោះវិទ្យាសាស្ត្រថា លូត្រា ស៊ូម៉ាត្រាណា (Lutra sumatrana) ដែលជាសត្វកម្របំផុតក្នុងចំណោមសត្វភេទាំង១៣ប្រភេទនៅលើពិភពលោក ត្រូវបានរកឃើញវត្តមានរស់នៅជុំវិញតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប។ នេះបើតាមអង្គការ Wondors of the Mekong។
បច្ចុប្បន្នអង្គការ IUCN បានដាក់បញ្ជូលពួកវាក្នុងបញ្ជីក្រហមថាជាសត្វជិតផុតពូជ នឹងចំនួនរបស់វាមាននិន្នាការថយចុះ ខណៈកាលពីឆ្នាំ១៩៩៨ សត្វភេនេះ ត្រូវបានគេគិតថាផុតពូជទៅហើយ ចាប់តាំងពីពួកវាមិនត្រូវបានគេប្រទះឃើញនៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមរយៈវិធីសាស្ត្រតាមដានទំនើបៗ ដូចជាកាមេរ៉ាថតចាប់សត្វស្វ័យប្រវត្តិ សត្វប្រភេទនេះ ត្រូវបានរកឃើញឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ក៏មានន័យថាវាមានតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ហើយគ្មាននៅកន្លែងណាផ្សេងទៀតទេក្នុងពិភពលោក។ ពួកវារស់នៅរាយប៉ាយ តែក្នុងចំនួនតិចក្បាល និងនៅក្បែរប្រភពទឹក។ នៅក្នុងប្រទេសកម្ពុជា គេបានកំណត់អត្តសញ្ញាណវាថា នៅជុំវិញតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប។
សត្វភេប្រភេទនេះ ពួកវាស៊ីត្រី និងសត្តវន្តជាតិ (ពពួកកំពឹស ក្តាម) ជាប្រភពអាហារចម្បងរបស់ពួកវា ប៉ុន្តែក៏ចូលចិត្តស៊ីពស់ ថ្លែនបង្គួយ កង្កែប និងសត្វផ្សេងទៀតដែលពួកវាអាចរកបាននៅជុំវិញទន្លេ ក៏គេធ្លាប់បានប្រទះឃើញវា រស់នៅជាក្រុមតូចៗពី ៤ ទៅ ៦ក្បាលផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]