អ៊ីតាលី៖ ថ្មីៗនេះ ក្រុមហ៊ុនរចនាម៉ូត Gucci នៅឯប្រទេសអ៊ីតាលី បានបង្ហាញនូវផលិតផលសម្រាប់សុនខ និងឆ្មា ដែលមានតាំងពីក្បាល ដល់ក្រញាំជើងរបស់ពួកវា ខណៈមានតម្លៃយ៉ាងខ្ពស់គួរឲ្យចាប់អារម្មណ៍។

ជាក់ស្ដែង ផលិតផលដែលមានតម្លៃខ្ពស់បំផុត រួមមានគ្រែសម្រាប់សត្វចិញ្ចឹមតម្លៃ៦,៩២៦ដុល្លារអាមេរិក, ឈុតចានដាក់ចំណីនៅពេលធ្វើដំណើរកម្សាន្តតម្លៃ៣,៦២៦ដុល្លារអាមេរិក, ចានចំណីដ៏ប្រណីតតម្លៃ៥៤៥ដុល្លារអាមេរិក ជាមួយនឹងគម្របដាច់ដោយឡែកតម្លៃ៧៣៩ដុល្លារអាមេរិក និងកន្ត្រកដាក់សត្វចិញ្ចឹមតម្លៃ៣,០៤៤ដុល្លារអាមេរិក។ ហើយចំពោះផលិតផលតម្លៃបន្ទាប់ មានដូចជាអាវតម្លៃ២៦៦ដុល្លារអាមេរិក, ដងដែកសម្រាប់ព្យួរថង់កាកសំណល់តម្លៃ៣៤៥ដុល្លារអាមេរិក, ក្រឡៅ.ក.តម្លៃ៣៨៧ដុល្លារអាមេរិក និងខ្សែថ្ពួកក្រឡៅ.ក. តម្លៃ៣០៩ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យីហោ Gucci របស់ប្រទេសអ៊ីតាលី មិនមែនជាក្រុមហ៊ុនដំបូង ដែលផលិតផលិតផលសម្រាប់សត្វចិញ្ចឹមឡើយ ដែលកាលពីមុន ក៏ធ្លាប់មានយីហោ Prada, Valentino និង Moncler ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ចានចំណី ជាមួយគម្របដាច់ដោយឡែក
ឈុតចានចំណីសម្រាប់ដំណើរកម្សាន្ត
អាវ
ក្រឡៅ.ក
គ្រែសម្រា​​ប់សត្វចិញ្ចឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]