អង់គ្លេស៖ ប្រាក់ខែថ្មីរបស់ Mohamed Salah ដែលទទួលបាន ៤សែនផោន (ឬប្រមាណ៤៨ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍នៅ Liverpool បានធ្វើឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ជាងគេ នៅ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមានភាពស្រពេចស្រពិលទៅលើអនាគតរបស់ខ្លួន ពេលនេះ Salah បានបញ្ចប់មន្ទិលសង្ស័យហើយ ដោយយល់ព្រមកាន់ប៊ិចចុះហត្ថលេខាកុងត្រាថ្មីជាមួយ Liverpool រហូតដល់ឆ្នាំ២០២៥។

 ហើយកុងត្រាថ្មីនេះផងដែរ បានធ្វើឲ្យ Salah ក្លាយអ្នកទទួលបានប្រាក់ពលកម្ម បានច្រើនជាងគេនៅ Premier League ដោយនាំមុខ Cristiano Ronaldo និង Kevin De Bruyne ដែលមានប្រាក់ខែ ៣៨៥,០០០ ផោនក្នុងមួយសប្តាហ៍។

ចំណែក កីឡាករ Erling Haaland ដែលជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Manchester City ទទួលបានប្រាក់ឈ្នួល 375,000 ផោនក្នុងមួយសប្តាហ៍ ដែលស្មើគ្នា នឹងអ្នកចាំទី David de Gea របស់ក្រុម Manchester United ៕

ប្រភព៖: AF

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]