ម៉ិកស៊ិក៖ កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងទៅប៉ុន្មានថ្ងៃមុននេះ លោក Victor Hugo Sosa ជាអភិបាលក្រុង San Pedro Huamelula របស់ប្រទេសម៉ិកស៊ិក បានរៀបការជាមួយនឹងសត្វក្រពាញីមួយក្បាល ដែលបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត។

ជាក់ស្ដែង សត្វក្រពាមួយក្បាលនេះ មានអាយុ៧ឆ្នាំ និងហៅថា ព្រះនាងតូច ខណៈត្រូវបានជឿជាក់ថា ជាអាទិពេទតំណាងឲ្យមាតាផែនដី។ ចំពោះពិធីមង្គលវិញ ជាផ្នែកមួយនៃពិធីប្រពៃណីជនជាតិដើមភាគតិច និងជានិមិត្តរូបនៃការចូលរួមរបស់មនុស្សជាមួយនឹងព្រះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មូលហេតុនៃការប្រារព្ធពិធីមង្គលការនេះឡើង គឺដើម្បីនាំមកនូវភាពសម្បូរបែបដល់ភូមិនៅភាគនិរតីនៃប្រទេសម៉ិកស៊ិក។ ហើយពិធីទទួលបានការចូលរួមពីសំណាក់អ្នកស្រុកយ៉ាងច្រើនកុះករ ដោយមានការហែរតាមផ្លូវ ជាមួយនឹងសូរតន្ត្រី​ប្រពៃណី​បន្លឺ​ឡើង និងរាំលេងកម្សាន្តនៅកន្លែងប្រារព្ធពិធីទៀតផង។ បន្ថែមពីនេះទៀត មាត់របស់សត្វក្រពា ដែលជាកូនក្រមុំ ត្រូវបានចងដោយខ្សែ ដើម្បីបង្ការពីបញ្ហាផ្សេងៗ នាអំឡុងពេលប្រារព្ធពិធី។ ហើយលោកអភិបាលក្រុង ក៏បានផ្ដល់ស្នាមថើមជាច្រើនលើកដល់វាផងដែរ។

យ៉ាងណាមិញ ពិធីមង្គលការនេះ មានភាពស្រដៀងទៅ​នឹង​ការ​បួងសួង​សុំសេចក្ដីសុខ និងភាពចម្រុងចម្រើន​ពី​ធម្មជាតិ​ក្នុង​ភូមិដែរ ដែលលោកអភិបាលក្រុងខាងលើ បានមាន​ប្រសាសន៍​ថា ពួកគាត់បានបួងសួងធម្មជាតិឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ អាហារគ្រប់គ្រាន់ និងមានត្រីច្រើនៗក្នុងទន្លេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]