វៀតណាម៖ បុគ្គលិករបស់សួនសត្វ Saigon និងសួនរុក្ខសាស្ត្រ Botanical Garden ដែលមានទីតាំងស្ថិតនៅតំបន់ HCMC District 1 នៃប្រទេសវៀតណាម បានប្រមូលលា.ម.ក.របស់សត្វដំរីប្រមាណ៨០០គីឡូក្រាម និងកែច្នៃឲ្យទៅជាក្រដាសដ៏មានគុណភាព។

ជាក់ស្ដែង កាលពីមុន លា.ម.ក.របស់សត្វដំរី ត្រូវបានបោសសម្អាតចោល ឬយកទៅកែច្នៃធ្វើជាជីជាដើម។ ហើយឥឡូវនេះ មានប្រទេសមួយចំនួន បានកែច្នៃវាឲ្យទៅជាក្រដាសវិញ ខណៈលោក Mai Khac Trung នាយកសួនសត្វ និងសួនរុក្ខសាស្ត្របាននិយាយថា សត្វដំរីភាគច្រើនស៊ីស្មៅ និងអំពៅជាចំណី ដូច្នេះ.លា.ម.ក.របស់ពួកវាមានជាតិសរសៃច្រើន និងមិនមានក្លិនខ្លាំង។ ហើយគាត់ជឿជាក់ថា ការកែច្នៃឡើងវិញបែបនេះ នឹងអាចជួយលើកកម្ពស់ការយល់ដឹងអំពីការការពារសត្វព្រៃ និងបង្រៀនកុមារឲ្យចេះសន្សំសំចៃធនធាន រួមទាំងការពារបរិស្ថានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ខាងសួនសត្វបានចាប់ផ្ដើមការកែច្នៃ.លា.ម.ក.របស់ដំរីតាំងពីខែកុម្ភៈម៉្លេះ ដែលកាលពីសប្ដាហ៍មុននេះ លោកនាយកសួនសត្វ និងសួនរុក្ខសាស្ត្រ បានបង្ហាញពីការលាងសម្អាត.លា.ម.ក.ប្រមូលបានយ៉ាងហោចណាស់ប្រាំពីរដង ដើម្បីលុបភាពមិនបរិសុទ្ធ ដោយបន្សល់ទុកតែជាតិសរសៃសម្រាប់កែច្នៃឡើងវិញ។ ហើយជាតិសរសៃត្រូវបានដាំឲ្យពុះនៅសីតុណ្ហភាព២០០អង្សាសេរយៈពេល២ម៉ោង ដើម្បី.ស.ម្លា.ប់.បាក់តេរី និងបំបាត់ក្លិន។ ចំពោះ.លា.ម.ក.របស់ដំរី១គីឡូក្រាម អាចផ្តល់ទិន្នផលជាមធ្យមកន្លះគីឡូក្រាមនៃជាតិសរសៃ។

យ៉ាងណាមិញ ដំណើរ​ការគឺ​ស្រដៀង​នឹង​ការ​ធ្វើ​ក្រដាស​ធម្មតា ប៉ុន្តែ​សួន​សត្វ​ធ្វើ​ដោយ​ដៃ​ មិន​មាន​សារ​ធាតុ​គីមី​ឧស្សាហ៍​កម្ម និងមិនមែនដើម្បីទទួលបានប្រាក់ចំណេញផងដែរ។ ហើយសន្លឹកក្រដាសទាំងអស់ ត្រូវបានផ្តល់ឲ្យកុមារៗ ដើម្បីគូររូបគំនូរ ធ្វើកាត និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត៕

ប្រភព: e.vnexpress

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)
រូបភាព (CR to e.vnexpress)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]