រុស្ស៊ី៖ កាលពីថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ អ.គ្គិ.ភ័.យ.បាន.ឆា.ប.ឆេះ.វិហារ St. Basil the Great ក្នុងភូមិ Pargolovo ស្រុក Saint Petersburg នៃប្រទេសរុស្ស៊ី រហូតដល់ក្រុមអ្នកពន្លត់.អ.គ្គិ.ភ័.យ.មកដល់ ដែលធ្វើឲ្យអ្នកស្រុកជាច្រើននាក់ បានស្រក់ទឹកភ្នែក នៅពេលពួកគេបានឃើញកន្លែងគោរពបូជាក្នុងតំបន់របស់ពួកគេ ត្រូវបាត់បង់។
ជាក់ស្ដែង ដំបូងឡើយអ្នកស្រុកជាច្រើននាក់ បានជឿថា អ.គ្គិ.ភ័.យ.នេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ឬជំនឿផ្សេងៗទៀត ប៉ុន្ដែមិនយូរប៉ុន្មានផង ប៉ូលិសអាចរកឃើញជនបង្កឲ្យមាន.អ.គ្គិ.ភ័.យ.កើតឡើង ដែលជាបុរសក្នុងតំបន់ម្នាក់អាយុ៣៦ឆ្នាំ និងបាន.ស.ង.សឹ.ក.លើវិហារ បន្ទាប់ពីមាន.ជ.ម្លោះ.ជាមួយប្រពន្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប្រពន្ធរបស់គាត់ ជាមនុស្សម្នាក់ដែលបម្រើការងារក្នុងវិហារ និងឧស្សាហ៍បរិច្ចាគប្រាក់ទៅកាន់វិហារណាស់។ ហើយនៅព្រឹកថ្ងៃកើតហេតុ បុរសជាប្ដី បានដាក់ធុងសាំងចូលទៅក្នុងឡាន មុនបើកឆ្ពោះទៅកាន់វិហារ និងជះសាំងលើជញ្ជាំងវិហារ បន្ទាប់ពីប្រាកដថាគ្មាននរណាម្នាក់នៅខាងក្នុង ទើបគាត់សម្រេចចិត្ត.ដុ.ត.ចោលតែម្ដង។
យ៉ាងណាមិញ ក្រោយពីពន្លត់បានជោគជ័យរួចមក ផ្នែកខាងក្រៅនៃវិហារមានការខូចខាតជាខ្លាំង ខណៈផ្នែកខាងក្នុងមិនរងការប៉ះពាល់ខ្លាំងឡើយ។ ហើយចំពោះបុរសជាជនបង្ក បានទទួលស្គាល់កំហុសរបស់ខ្លួន ប៉ុន្តែចៅក្រមបានសម្រេចឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញបណ្ដោះអាសន្នសិន រហូតដល់ការកាត់ទោសត្រូវបានអនុម័តនៅក្នុងសំណុំរឿង៕
ប្រភព: odditycentral
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]