ថៃ៖ វិចិត្រករថៃម្នាក់ឈ្មោះថា Kwanyuen Ketnoo បានក្លាយជាការចាប់អារម្មណ៍ក្នុងរយៈពេលត្រឹមមួយយប់ប៉ុណ្ណោះ លើបណ្ដាញសង្គមកាលពីថ្មីៗនេះ បន្ទាប់ពីគាត់បានចាប់ផ្តើមបង្ហោះរូបភាពនៃផ្ទាំងគំនូរជាច្រើនផ្ទាំងរបស់គាត់ ដែលដាក់លើផ្លូវខូចខាត នៅក្នុងស្រុក Si Chomphu ខេត្ត Khon Kaen ប្រទេសថៃ។

ជាក់ស្ដែង រូបភាពទាំងអស់ បានបង្ហាញឲ្យឃើញពីផ្ទាំងគំនូរដ៏ស្រស់ស្អាត ដែលភាគច្រើនជាទេសភាពខៀវស្រងាត់ និងភ្នំពណ៌បៃតង នៅលើជើងទម្រផ្ទាំងគំនូរ។ ហើយចំពោះផ្លូវនេះដែរ ធ្លាប់មានករណី.គ្រោះ.ថ្នា.ក់.ច.រា.ចរ.ណ៍ និងករណី.ស្លា.ប់.ជាច្រើនលើកច្រើនសារ ដែលជាពិសេសក្នុងរដូវវស្សាផ្ទាល់តែម្ដង។ ហើយផ្លូវក្រឡុកទាំងអស់ នឹងមើលមិនឃើញឡើយ នៅក្នុងរដូវវង្សា រួមទាំងភាពកខ្វក់នៅក្នុងរដូវប្រាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះទៀត កុមាររាប់រយនាក់ តែងតែប្រើផ្លូវនេះដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ខណៈមានការប្រើសម្រាប់ដឹកជញ្ជូនអាហារទៅនិងមកពីទីក្រុងធំៗ។ ហើយផ្លូវក្រលុក បង្ហាញពីការខ្វះខាតនៃការអភិវឌ្ឍន៍ ដែលធ្វើឲ្យគុណភាពជីវិតរបស់សហគមន៍ធ្លាក់ចុះ។

យ៉ាងណាមិញ ចំពោះវិធីសាស្ត្រនៃការដាក់ផ្ទាំងគំនូរលើផ្លូវក្រលុកនេះ គឺវិចិត្រករផ្ទាល់ សង្ឃឹមថាអាជ្ញាធរ នឹងចាត់វិធានការជួសជុលឲ្យឆាប់ហ័សតាមដែលអាចធ្វើទៅបានផងដែរ៕

ប្រភព: nationthailand

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr pic to Nationthailand)
រូបភាព (cr pic to Nationthailand)
រូបភាព (cr pic to Nationthailand)
រូបភាព (cr pic to Nationthailand)
រូបភាព (cr pic to Nationthailand)
រូបភាព (cr pic to Nationthailand)
រូបភាព (cr pic to Nationthailand)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]