ម៉ាឡេស៊ី៖ ថ្មីៗនេះ នារីម្នាក់អាយុទើប២១ឆ្នាំប៉ុណ្ណោះ និងមកពីរដ្ឋ Sabah នៃប្រទេសម៉ាឡេស៊ី បានបង្កឲ្យមានការកោតសរសើរជាខ្លាំង នៅលើបណ្ដាសារព័ត៌មានក្នុងស្រុក ដោយសារតែសមត្ថភាពរបស់នាង ដែលអាចបើកហាងកាត់សម្លៀកបំពាក់មួយកន្លែង សម្រាប់ខ្លួនឯង។

ជាក់ស្ដែង នាង Rachel Jael Herry បានចាប់ផ្ដើមការកាត់ដេរសម្លៀកបំពាក់តាំងពីនាងមានអាយុ១៨ឆ្នាំម៉្លេះ ខណៈឪពុករបស់នាង ដែលបម្រើការងារនៅប្រទេសសិង្ហបុរី បានទិញម៉ាស៊ីនដេរមួយគ្រឿងឲ្យនាង។ ហើយនាងបានជឿជាក់ថា នឹងអាចការសម្លៀកបំពាក់ដោយខ្លួនឯង ដូច្នេះនាងបានតាំងចិត្ត ព្យាយាមរៀនកាត់ដេរ តាមរយៈការទស្សនាវីដេអូនៅលើបណ្ដាញយូធូប និងរបៀបបង្កើតលំនាំពី Google ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃ ការរៀន និងដេរសម្លៀកបំពាក់ បានក្លាយជាទម្លាប់ រហូតដល់នាងគិតថា គួរតែធ្វើឲ្យទម្លាប់នេះ ក្លាយជាការងារនាថ្ងៃអនាគត។ ហើយបន្ទាប់ពីមានជំនាញកាន់តែច្រើន នាងបានសម្រេចចិត្តបើកហាងកាត់សម្លៀកបំពាក់មួយឈ្មោះថា Chel Luxury ដែលមកទល់ពេលនេះ នាងទទួលបានការកុម៉្មង់កាត់ ពីអតិថិជនច្រើនគួរសម។

យ៉ាងណាមិញ នាង Rachel នឹង​ទៅ​រៀន​នៅ​ខែ​សីហា ឆ្នាំ២០២២​ឆាប់ៗខាងមុខ​នេះ ដើម្បី​ប្រឡង​យក​សញ្ញាបត្រ​ផ្នែក​រចនា​ម៉ូដ ព្រោះ​នាង​ចង់​រៀន​អ្វី​បន្ថែម​ទៀតផងដែរ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]