អូស្ត្រាលី៖ អាកាសធាតុនៅទីក្រុងស៊ីនដនី នៃប្រទេសអូស្ត្រាលីហាក់មិនអំណោយផលឡើយ ដែលមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់ដ៏ខ្លាំងក្លា បានធ្វើឲ្យទឹកធ្លាក់ នៅឧទ្យានជាតិ Royal ភាគខាងត្បូងនៃទីក្រុង ហូរបញ្ច្រាសឡើងទៅលើអាកាស យ៉ាងគួរឲ្យចាប់អារម្មណ៍ ខណៈខ្យល់បក់បានឈានដល់៣៩គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង។

ជាក់ស្ដែង ចំពោះបាតុភូតនេះ ត្រូវបានគេហៅថា Phenomenon និងស្គាល់ថាជាទឹកជ្រោះហូរបញ្ច្រាស។ ហើយចលនាស្រដៀងគ្នានៃទឹកត្រូវបានឃើញកាលពីពីរឆ្នាំមុន នៅទីតាំងដដែលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាបានកើតឡើង បន្ទាប់ពីមានអាកាសធាតុអាក្រក់ ដែលមានភ្លៀងធ្លាក់កម្រិត១៤៨.៦មីលីម៉ែត្រ ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ។ ហើយអាកាសធាតុ បាននាំយកទឹកភ្លៀងសរុបប្រចាំឆ្នាំរបស់ទីក្រុងដល់កម្រិត១,៦៩៦មីលីម៉ែត្រ ដែលសើមបំផុតប្រចាំឆ្នាំ នៅក្នុងកំណត់ត្រាមានតាំងពីឆ្នាំ១៨៥៩៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]