ជប៉ុន៖ លោកតាជនជាតិជប៉ុនម្នាក់ បច្ចុប្បន្នមានអាយុ៨៧ឆ្នាំ បានបង្ខំចិត្តចាកចេញពីលើកោះ Sotobanari ដែលមានទទឹងត្រឹមតែមួយគីឡូម៉ែត្រ និងមានទីតាំងនៅប្រជុំកោះ Okinawa ជិតកោះតៃវ៉ាន់ បន្ទាប់ពីបង្ខំឲ្យចាកចេញ ដោយរដ្ឋាភិបាលរបស់ប្រទេសជប៉ុន។

ជាក់ស្ដែង លោកតា Masafumi Nagasaki មានប្រពន្ធ និងកូនចំនួនពីរនាក់ដែរ ដែលដំបូងឡើយ គាត់មិនបានវិលត្រលប់ទៅផ្ទះវិញរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្សាន្តលើកោះ តែយូរៗទៅ គាត់បានចំណាយពេលនៃជីវិតរបស់គាត់ អស់រយៈពេល២៩ឆ្នាំ នៅលើកោះតែម្នាក់ឯង ដែលរឿងរ៉ាវរបស់គាត់ ត្រូវបានលាតត្រដាងដល់ពិភពលោក នាពេលមានអ្នកនេសាទក្នុងស្រុក បានប្រទះឃើញគាត់ដេក លើឆ្នេរស្ទើរតែ.ស.ន្ល.ប់.កាលពីឆ្នាំ២០១៨។ ហើយអាជ្ញាធរ បានសង្កេតឃើញថា ស្ថានភាពរាងកាយរបស់គាត់មើលទៅទន់ខ្សោយ ដែលធ្វើឲ្យរដ្ឋាភិបាលជប៉ុន សម្រេចចិត្តបង្ខំឲ្យគាត់ចាកចេញពីលើកោះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចាប់តាំងពីចាកចេញពីលើកោះ និងរស់នៅដោយប្រើប្រាស់ជីវិតដូចមនុស្សទូទៅអស់រយៈពេល៤ឆ្នាំមកនេះ លោកតាហាក់មានភាពលំបាកជាខ្លាំង និងតែងតែដាក់ខ្លួនដាច់ដោយឡែកពីមនុស្សជុំវិញខ្លួន។ ហើយជាពិសេស នាអំឡុងពេល.ជំ.ងឺ.កូវីដ-១៩រាតត្បាតក្នុងប្រទេសទៀត បានធ្វើឲ្យគាត់នៅតែក្នុងបន្ទប់ផងដែរ។

យ៉ាងណាមិញ នៅទីបំផុត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកតា ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់កោះវិញ ដោយមានការជួយជ្រោមជ្រែងពីខាងក្រុមការងារមួយក្រុម ដែលទទួលខុសត្រូវក្នុងការបញ្ជូនគាត់។ ហើយគាត់នឹងស្នាក់នៅលើកោះបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះគាត់មិនអាចមើលថែខ្លួនឯងបានដូចមុនទៀតទេ៕

ប្រភព: Daily Mail / timenownews

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សូមចុចលើលីងដើម្បីទស្សនាវីដេអូ: https://www.youtube.com/watch?time_continue=87&v=EHtIk_elXrw&feature=emb_title

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]