រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ តារាស្រីមិនច្រើននោះទេ ដែលធ្វើឲ្យមហាជន នាំគ្នាផ្ទុះការច្រណែន និងចាប់អារម្មណ៍ខ្លាំងជាមួយជីវិតរស់នៅប្រចាំថ្ងៃ ប្រៀបដូចព្រះនាងម្ចាស់ក្នុងរឿងនិទាន លុយចាយមិនខ្វះ មានកេរ្ត៍ឈ្មោះ ហើយថែមទាំង មានរូបសម្រស់ផូផង់ថែមទៀត។
ផ្ទុយទៅវិញ ងាកទៅមើលរឿងក្រោយឆាកនៃ ជីវិតឡូយឆាយហាយសូ គេឯងប្រាថ្នាចង់បានគ្រប់ៗគ្នានោះ តារាស្រីប៉ុន្មានដួងនេះ ធ្លាប់បង្ហើបពីជំងឺផ្លូវចិត្តខ្លះៗ គិតច្រើន រហូតដល់ថ្នាក់ត្រូវទៅមន្ទីរពេទ្យថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ពិធីការិនី គង់ ចាន់ស្រីមុំ រកស៊ីច្រើនមុខ មានឡានទំនើបគ្រប់ម៉ូត ផ្ទះនិងដីសល់ច្រើនកន្លែង ជីវិតចង់បានអ្វីក៏បាននឹង តែបែរថ្មីៗនេះ រូបនាងបង្ហើបថា គេងមិនលក់គិតច្រើន រហូតដល់កើតជាជំងឺស្ត្រេស ខណៈតារាស្រី គឹម លីហ្សា ជាអតីតពិធីការិនីម្នាក់ បច្ចុប្បន្នកំពុងទទួលការគាំទ្រខ្លាំង ជីវិតរកស៊ីដាក់ចំណេញៗ បង្កើតមុខរបរថ្មី ទិញផ្ទះនិងដី បន្តកន្ទុយគ្នា តែបែរជា ធ្លាប់បង្ហើបកើតជំងឺបាក់ទឹកចិត្ត ។
មិនខុសគ្នាឆ្ងាយប៉ុន្មានទេ តារាចម្រៀង ពេជ្រ សូលីកា ទើបនឹងបង្ហោះសារក្នុងStoryខ្លួន ត្រូវទៅមន្ទីរពេទ្យព្រោះ គិតច្រើនជ្រុល ជាលើកទី១ក្នុងឆាកជីវិតរបស់រូបនាង ខណៈដែល មហាជនគិតថា រូបនាងមានជីវិតស្រស់បំព្រងខ្លាំង គ្មានអ្វីត្រូវគិតដូចគេឯង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]