ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ផេន ខេត កាន់តែទួួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី។ ម្យ៉ាងបច្ចុប្បន្នប្រជាប្រិយភាពនាងកាន់តែល្បីខ្លាំងៗជាបន្តបន្ទាប់បន្ទាប់ និងមានហ្វេនច្រើនផងដែរ។ ពិតណាស់ ពិធីការិនីដែលពូកែខាងពាក្យសម្ដីរូបនេះ តែងធ្វើឲ្យមហាជនមានស្នាមញញឹម សើចក្អាកក្អាយ និងសប្បាយចិត្តគ្រប់ពេលតែម្ដង។
យ៉ាងណាមិញ បើនិយាយពីរូបសម្រស់ ផេន ខេត ជាតារាមួយរូបដែលនិយមកែសម្ផស្សច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងមុខមាត់បច្ចុប្បន្នតារារូបនេះ ឃើញថាស្អាតប្លែកជាងពេលចូលសិល្បៈដំបូងៗ និងផ្លាស់ប្ដូរសម្រស់សឹងតែ១៨០ដឺក្រេតែម្ដង បើប្រៀបធៀបពីមុននឹងពេលនេះ។ បើមើលលើការរៀបចំខ្លួននាងពិតជាមានភាពលេចធ្លោ ហើយពូកែតែងខ្លួនខ្ញង់ៗយ៉ាងទាក់ទាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ប្រិយមិត្តប្រាកដជាបានដឹង បានឃើញហើយថា ផេន ខេត ជាតារាមួយរូបមានមាឌធំ សាច់ទ្រលុកទ្រលន់ ប៉ុន្តែគេចាប់អារម្មណ៍ឃើញថា តារារូបនេះស្លៀកឈុតសម្លៀកបំពាក់មួយណាក៏សាកសម មើលទៅពិតជាស្រស់ស្អាតតែម្ដង។មួយវិញទៀត ទោះបីនាងមានមាឌធំក៏ពិតមែន តែនាងអាចជ្រើសរើសសម្លៀកបំពាក់មកស្លៀក ឲ្យត្រូវនឹងរាងមិនចាញ់អ្នករាងស្លីមឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]