អាមេរិក៖ សត្វស្វាឈ្មោលមួយក្បាល ជាប្រភេទពូជស្វាពីងពាង បានឈានចូលអាយុ៦០ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាស្វាពីងពាងចាស់បំផុតលើពិភពលោក ខណៈកំពុងរស់នៅក្នុងសួនសត្វ Zoo Boise របស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជាក់ស្ដែង ស្វាពីងពាងមួយក្បាលនេះ មានឈ្មោះថា Elvis និងមានភ្នែកពណ៌ខៀវយ៉ាងគួរឲ្យចាប់អារម្មណ៍ ហើយវាបានរស់នៅក្នុងសួនសត្វតាំងពីឆ្នាំ១៩៧៣ម៉្លេះ។ ចំពោះថ្ងៃខែឆ្នាំកំណើតរបស់វាវិញ ខាងបុគ្គលិកសួនសត្វមិនប្រាកដឡើយ ដែលជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី០២ ខែកក្កដា គឺតែងតែប្រារតរព្ធពិធីខួបកំណើតឲ្យវាតែម្ដង។ តួយ៉ាង វាក៏ជាស្វាដ៏កំហូចដែរ ដែលមិនចូលចិត្តបុគ្គលិកសួនសត្វជាបុរសៗឡើយ និងហាក់មានសកម្មភាពល្អជាមួយតែបុគ្គលិកស្រីៗប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្វាប្រភេទពូជពីងពាង ត្រូវបានរកឃើញក្នុងប្រទេសម៉ិកស៊ិក ប៉ាណាម៉ា និងអេក្វាឌ័រ ដែលចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ហើយជាធម្មតា ពួកវារស់នៅមិនលើសពីអាយុ៤០ឆ្នាំទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]