បែលហ្សិក៖ នារីអាយុ២១ឆ្នាំម្នាក់ ជាអ្នកហ្វឹកហាត់បើកយន្ដហោះ និងមកពីប្រទេសអង់គ្លេស បាន.ស្លា.ប់.បា.ត់.ប.ង់.ជីវិតយ៉ាងអាសូរ បន្ទាប់ពីនាងត្រូវបានមូសខាំ ត្រង់ថ្ងាសតាំងពីឆ្នាំ២០២១ម៉្លេះ។ ហើយចំពោះករណីនៃការ.ស្លា.ប់.របស់នាង បានសើរើ យកមកបញ្ជាក់កាលពីថ្ងៃពុធកន្លងទៅនេះ។

ជាក់ស្ដែង នាង Oriana Pepper បានប្រលងជាប់ជាមួយនឹងកម្មវិធីហោះហើរ easyJet និងបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Antwerp នៃប្រទេសបែលហ្សិក សម្រាប់ការវាយតម្លៃលើការប្រើប្រាស់ឧបករណ៍របស់យន្ដហោះ។ ហើយអំឡុងពេលស្នាក់នៅក្នុងទីក្រុង នាងត្រូវបានមូសខាំ ត្រង់ថ្ងាសលើភ្នែកខាងស្ដាំរបស់នាង ដែលធ្វើឲ្យ.ហើ.ម..តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នាងបានទៅមន្ទីរពេទ្យ និងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំអង់ទីប៊ីយោទិច។ ហើយរយៈពេលពីរថ្ងៃក្រោយមក នាងត្រូវបានមិត្តប្រុសបញ្ជូនទៅកាន់មន្ទីរពេទ្យម្ដងទៀត បន្ទាប់ពីនាងបាន.ដួ.ល.ស.ន្ល.ប់ និងជាអកុសលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នាងបាន.លា.ចា.ក.លោក។

តួយ៉ាង លោក Nigel Parsley ជាអ្នកធ្វើកោសល្យវិច័យជាន់ខ្ពស់របស់ទីក្រុង Suffolk នៃប្រទេសអង់គ្លេស បានកត់ត្រាការសន្និដ្ឋានថា ការ.ស្លា.ប់.នេះ ដោយសារការឆ្លង.មេ.រោ.គ.ធ្ង.ន់.ធ្ង.រ.ដែលបណ្តាលមកពីមូសខាំត្រង់ថ្ងាស។ ចំណែកមូលហេតុវេជ្ជសាស្រ្តនៃការ.ស្លា.ប់.បានកត់ត្រាដែរថា ជា Septic Emboli នៅក្នុងខួរក្បាល ដែលជាការស្ទះសរសៃ.ឈា.ម និងមានការឆ្លង.មេ.រោ.គ.ដោយបាក់តេរីហៅថា Staphylococcus Sureus

យ៉ាងណាមិញ ជុំវិញការ.ស្លា.ប់.របស់អ្នកបើកយន្ដហោវ័យក្មេងខាងលើ បានធ្វើឲ្យមិត្តប្រុស រួមទាំងគ្រួសារមានការសោកស្ដាយជាខ្លាំង ដែលមុនពេល.ស្លា.ប់ នាងបានរៀបចំបង្កើតអាហារូបករណ៍តូចមួយ ដើម្បីលើកទឹកចិត្តដល់អ្នកបើកយន្តហោះស្រីៗ ឲ្យចូលក្នុងអាជីពផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]