អូស្ត្រាលី៖ ដំរីញីមួយក្បាល ដែលមានឈ្មោះថា Tricia និងត្រូវបានជឿថា ជាដំរីមួយក្បាលមានអាយុច្រើនក្នុងចំណោមដំរីដទៃទៀត របស់ពិភពលោក បានលាចាកលោកបាត់ហើយ ក្នុងអាយុ៦៥ឆ្នាំ។

ជាក់ស្ដែង វាជាប្រភេទពូជដំរីអាស៊ី មកពីប្រទេសវៀតណាម និងបានផ្លាស់ទៅរស់នៅក្នុងសួនសត្វ Perth Zoo របស់ប្រទេសអូស្ត្រាលី តាំងពីឆ្នាំ១៩៦៣ម៉្លេះ ខណៈវាបានជួយ​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការ​បង្កើត​ការ​ឲ្យ​តម្លៃ​ចំពោះ​ដំរី និង​ការ​អភិរក្ស​សត្វព្រៃ។ ហើយវាក៏បានទាក់ទាញ និងឆក់យកបេះដូងភ្ញៀវទេសចរជាច្រើន ឲ្យចូលមកទស្សនាលេងកម្សាន្តក្នុងសួនសត្វផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះសុខភាពរបស់វា ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដោយពេទ្យសត្វ និងអ្នកថែរក្សា ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្ថានភាពសុខភាពរបស់វា កាន់តែយ៉ាប់យ៉ឺនដែលជាភស្តុតាងនៃបញ្ហាកង្វះដំណេក និងការចល័តរបស់វា។

យ៉ាងណាមិញ ជុំវិញការទៅបាត់មិនវិលត្រឡប់មកវិញរបស់ដំរី Tricia បានធ្វើឲ្យបុគ្គលិកក្នុងសួនសត្វទាំងអស់ រួមទាំងអ្នកធ្លាប់ទៅទស្សនាកម្សាន្ត មានការសោកស្ដាយ និងអាល័យជាខ្លាំង។ ហើយនៅថ្ងៃអាទិត្យខាងមុខនេះ ខាងសួនសត្វនឹងរៀបចំពិធីរម្លឹកការចងចាំរបស់វា ដែលពាក់កណ្ដាលនៃទឹកប្រាក់លក់សំបុត្រ នឹងចូលទៅកាន់មូលនិធិ Tricia ដោយផ្ទាល់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]