រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីម្សិលមិញនេះ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយពេលតារាចម្រៀង ពេជ្រ សូលីកា បង្ហើបថា ជាលើកទី១ក្នុងជីវិតដែលត្រូវទៅមន្ទីរពេទ្យ ព្រោះគិតច្រើនពេក ដែលដំណឹងនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួន ផ្ទុះការបារម្ភនិងចង់ដឹងពីសុខទុក្ខIdolជាខ្លាំង។
ទន្ទឹមនឹងនេះ ក្រោយទទួលការសួរសុខទុក្ខ ពីហ្វេនៗច្រើនពេក រូបនាងសម្រេចធ្វើវីដេអូបង្ហោះក្នុង Story គណនីInstagram ដោយបង្ហើបថា រូបនាងធ្លាប់ត្រូវមហាជន ដាក់រហ័ស្សនាមជា ស្ត្រីរឹងមាំ ដែលកន្លងមកតែងហែលឆ្លងបញ្ហាគ្រប់ជំពូក ដាក់ក្នុងចិត្តតែម្នាក់ឯង រហូតដល់ពេលមួយ ដែលបញ្ហាទាំងនោះកកគរលើគ្នា ដាក់បន្ថែមទៀតលែងរួច ក៏ធ្វើឲ្យគិតច្រើន គេងមិនលក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ រូបនាងបង្ហើបថា អាការៈសព្វថ្ងៃនេះគឺ គិតច្រើន កើតទុក្ខ ត្រូវការមនុស្សច្រើននៅជិតខ្លួន យប់អាធ្រាតគេងលែងលក់ ឬថប់ដង្ហើម ប៉ុន្តែ ខណៈពេលនេះ រូបនាងក៏រកខ្លួនឯងមិនទាន់ឃើញថា វាកើតឡើងព្រោះ ស្ត្រេស ជំ.ងឺថប់ដង្ហើម ឬក៏មកពីបញ្ហាសុខភាពផ្សេងនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]