ភ្នំពេញ៖ ពិតណាស់ មានហ្វេនៗជាច្រើនចូលរួមបង្ហាញអារម្មណ៍សប្បាយរីករាយត្រេកអរជាពន់ពេក បន្ទាប់ពីកន្លងទៅប៉ុន្មានមុននេះ តារាកំប្លែងនាយ តាក់ស៊ី ហាក់កាក់កបរាសីឡើង មានមុខរបរថែមទាំង ទើបតែងឡើងគេហដ្ឋានថ្មីទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីស្ងាត់មួយរយៈ ស្រាប់តែមានលេចលឺដំណឹងថា តារាកំប្លែងរូបនេះកំពុងតែសម្រាក់ព្យាបាលជំងឺនៅឯមន្ទីរពេទ្យ រហូតមកទល់នាពេលនេះ គឺមានរយៈពេលប្រមាណមួយសប្តាហ៍ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ ពីលោកបានជួបប្រទះជំងឺខ្វះឈា.មក្រហមខ្លាំង ដែលធ្វើឲ្យលោកមានអាការៈងងឹតមុខ និងសន្លប់ជាច្រើនដង។ អ្វីដែលរឹតធ្វើឲ្យរូបលោក និងក្រុមគ្រួសារកាន់តែបារម្ភទៀតនោះ គឺលោកក៏មានពើបប្រទះជំងឺខូចតម្រង់នោមធ្ងន់ធ្ងរផងដែរ ដែលជំងឺទាំង២មុខនេះ តម្រូវឲ្យលោកធ្វើការបញ្ចូលឈា.មជាច្រើនលើក ខណៈពេលដែលលោកក៏បានធ្វើការអំពាវនាវពីសប្បុរសជននានា សម្រាប់ការបរិច្ចាគឈា.មនេះផងដែរ។
គួរបញ្ជាក់ផងដែរថា លោកបានជួបប្រទះជំងឺធ្ងន់ៗ២មុខបន្ថែមទៀត បន្ទាប់ពីជំងឺទឹកនោមផ្អែម នោះគឺជំងឺខ្វះឈា.មក្រហម និងខូចតម្រង់នោមធ្ងន់ធ្ងរ ដែលទាមទារឲ្យត្រូវការឈា.មដើម្បីបញ្ចូល។ ក្រោយពីការបញ្ចូលឈា.មអស់ប្រមាណជា៣កំប្លោកលោកហាក់មានអាការៈធូរបន្តិច ប៉ុន្តែលោកនៅតែមានអការៈខ្សោយ និងវិលមុខ ហើយប្រសិនបើមិនមានការបញ្ចូលឈា.មទេនោះ លោកនឹងឡើងកំដៅខ្លាំងរហូតដល់៤០ទៅ៤១អង្សារ៕
ដោយឡែក ក្រោយពីបានលឺដំណឺងនេះ ក៏មានមហាជនជាច្រើនបានផ្ញើរសារជូនពរ ទៅដល់តារាកំប្លែងរូបនេះ ឲ្យឆាប់ទទួលបានកម្លាំងមាំមួន និងជាសើសស្បើយឡើងវិញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]