ភ្នំពេញ៖ ជាការពិតណាស់ ចាប់តាំងពីតារាកំប្លែង នាយ តាក់ស៊ី ប្រកាសរួមរស់ជាប្ដីប្រពន្ធ ជាមួយប្រពន្ធក្រោយមក គេសង្កេតឃើញ តារាកំប្លែងប្រុសរូបនេះ ហាក់មានយីអ៊ុនឡើងជាងមុន ទាំងមុខរបររកស៊ី និង ការងារ ធ្វើឱ្យជីវភាពនាយពេលនេះល្អប្រសើរមានលុយ មានឡាន មានផ្ទះសមរម្យរស់នៅយ៉ាងមានក្ដីសុខ។
មិនត្រឹមតែ មានសំណាងបានកែប្រែជីវភាពទេ នាយ តាក់ស៊ី ថែមទាំងត្រូវប្រពន្ធក្រោយរូបនេះ ស្រឡាញ់ថ្នាក់ថ្នម មើលថែផ្គាប់ផ្គន់សឹងតែគ្រប់យ៉ាង។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរបានផ្តល់បទសម្ភាសន៍ រៀបរាប់ពីដំណើរជីវិតស្នេហាតស៊ូជាមួយគ្នា តាំងពីគ្មានអ្វីសោះរហូត មានសមរម្យដល់បច្ចុប្បន្ន ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយជួយអរជំនួសក្ដីសុខពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ នាពេលនេះ ប្តីប្រពន្ធមួយគូនេះថែមទាំងមានមុខជំនួញរួមគ្នា សហការជាមួយម្ចាស់ផលិតមួយ ថែមទាំងជាតំណាងផ្តាច់ខណ្ឌដ៏ធំមួយទៀតផង ដែលសមទ្ធិផលនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រតារាកំប្លែងរូបនេះចូលរួមអបអរផងដែរ ដែលបានឃើញ នាយ តាក់ស៊ី បានធូរធារច្រើនបែបនេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]