ម៉ាល់ឌីវ៖ ប្រជុំកោះនៅមហាសមុទ្រឥណ្ឌាដាច់ស្រយាលនៃម៉ាល់ឌីវ កំពុងមានគម្រោងសាងសង់ទីក្រុងបណ្តែតទឹកដំបូងបង្អស់លើពិភពលោក ដែលយកគំរូតាមរូបរាងដូចខួរក្បាលរបស់មនុស្ស។

ជាក់ស្ដែង ដោយមានជំនួយតិចតួចពីប្រទេសហូឡង់ ដែលកំពុងប្រយុទ្ធតាមកម្រិតទឹកសមុទ្រ ទីក្រុងបណ្តែតទឹកម៉ាល់ឌីវ បានទទួលភ្លើងខៀវសម្រាប់លំនៅដ្ឋានចម្រុះពណ៌ចំនួន៥,០០០ខ្នង នឹងត្រូវសាងសង់ឡើង និងចងភ្ជាប់ទៅជាន់នៃបឹង មានទំហំ៥០០ហិកតា។ ហើយភ្ញៀវទេសចរ ឆ្ពោះទៅកាន់ទីក្រុងអណ្តែតទឹកថ្មី នឹងត្រូវជិះទូករយៈពេល១០នាទីពីរដ្ឋធានី Malé  និងអាកាសយានដ្ឋានអន្តរជាតិ ជាកន្លែងដែលពួកគេនឹងស្វែងរកសណ្ឋាគារ ផ្ទះ ហាង ភោជនីយដ្ឋាន និងទីតាំងកម្សាន្តផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅលើទីក្រុងបណ្ដែតទឹក នឹង​មិន​មាន​រថយន្ត​ទេ ប៉ុន្តែភ្លៀវទេសចរទាំងអស់ ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្សាច់​ស​ដោយ​ថ្មើរជើង កង់ធម្មតា ​កង់​អគ្គិសនី ម៉ូតូ​ស្កូតឺ ឬ​​ឡើង​ទូក និង​ជិះទូក​តាម​ព្រែកជាដើម។ ហើយគម្រោងនេះអះអាងថា ទីក្រុងបណ្ដែតទឹក នឹងជម្រុញកំណើនផ្កាថ្ម ជាមួយនឹងធនធានផ្កាថ្មសិប្បនិម្មិត ដែលភ្ជាប់ទៅនឹងផ្នែកខាងក្រោមរបស់វា និងអាចការពារផ្កាថ្មមានស្រាប់ ខណៈនឹងដើរតួជាអ្នកបំបែករលកធម្មជាតិផងដែរ។

យ៉ាងណាមិញ ងាកទៅកាន់ប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសពីគម្រោងនៃការសាងសង់ទីក្រុងបណ្ដែតទឹកដែរ កាលពីចុងឆ្នាំ២០២១ និងគ្រោងថា នឹងអាចរួចរាល់ក្នុងឆ្នាំ២០២៥។ ហើយចំពោះម៉ាល់ឌីវវិញ នឹង​ត្រូវ​​សាងសង់​ដោយ​កាលបរិច្ឆេទ​ចាប់​ផ្តើមបានកំណត់នាខែមករា ឆ្នាំ២០២៣ខាងមុខ និងមាន​គោល​បំណង​បញ្ចប់​ទីក្រុង​ក្នុង​រយៈ​ពេល​៥​ឆ្នាំផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពគំរូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]