ភ្នំពេញ៖ បន្ទាប់ពីប្រឡូកក្នុងអាជីពជាអ្នកសម្តែង ក៏ដូចជា តារាចម្រៀង អស់រយៈពេលជាយូរ កន្លងមក ពេលនេះតារា ពេជ្រ សូលីកា បានហែលឆ្លងកាត់រឿងព្យុះភ្លៀងជាច្រើន នៃជីវិតបែបបេះដូងស្នេហា គ្រួសារ ក៏ដូចជាមិត្តភក្តិ ដែលធ្វើឲ្យអ្នកគាំទ្រ មានការអាណិតអាសូរជាខ្លាំងនៃ ជីវិតក្រោយឆាករបស់អ្នកនាង។
ទោះយ៉ាងណា ថ្វីត្បិតតែ ជីវិតរបស់ អ្នកម្តាយកូនមួយរូបនេះ មិនសូវបានសមបំណងក៏ដោយ តែយើងសង្កេតឃើញថា រូបនាង តែងតែបង្ហោះទៅនឹង ការគិតវិជ្ជមាន ជាមួយនឹងស្នាមញញឹម ក៏ដូចជាកម្លាំងចិត្ត ខំប្រឹងធ្វើការ ជានារីរឹងមាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពី ពេលថ្មីៗនេះរូបនេះ បានបង្ហោះ ទៅនឹងសកម្មភាព មួយលើ Instagram ក្នុងប្រអប់ Story ស្របពេលទៅនឹង រឿងរ៉ាវក្តៅគគុកទៅនឹង ការចែកផ្លូវគ្នា ជាមួយនឹងស្វាមីរបស់អ្នកនាងផងដែរ។
តាមរយៈក្នុងវីដេអូនោះ បានបង្ហាញកាយវិការជាមួយនឹងមុខពោរពេញទៅដោយស្នាមញញឹម ពោរពេញសុភមង្គល ពេលនៅជាមួយកូនរបស់នាង ដោយបានធ្វើឲ្យមហាជន មានការស្ងើងសរសើរជាខ្លាំង ទោះជួបព្យុះភ្លៀងយ៉ាងណា ពេជ្រ សូលីកា នៅតែរឹងមាំ ចំពោះមុខកូនដដែល ក្នុងនាមជាម្តាយរបស់កូនប្រុសរបស់អ្នកនាង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]