អង់គ្លេស៖ យោងតាមអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ ខ្សែការពារ Nathan Ake នៃក្លិប Manchester City ហើយបន្ទាប់ពីទិញបានខ្សែប្រយុទ្ធ Raheem Sterling រួចមក។
![](https://s9.kh1.co/90/903794fab104995133a433c9b72eda113adaa2fd.jpg)
ភាគីលោក Pep Guardiola បានដឹងពីការព្រមព្រៀងរបស់ Ake ជាមួយ Chelsea ហើយតែមិនទាន់បានទទួលសំណើតថ្លៃជាផ្លូវការណាមួយពីភាគីលោក Thomas Tuchel ទេតែគ្រោងនឹងលក់គេក្នុងតម្លៃ ៤៥លានដុល្លារ។
![](https://s9.kh1.co/03/033c3515ded2531853081ce4ae5680d3e71c7ea2.jpg)
កុងត្រារបស់ Ake ក្នុងការស្នាក់នៅទឹកដី Etihad មានសុពុលភាពត្រឹមឆ្នាំ២០២៥ ខណៈដែល គេក៏ធ្លាប់លេងនៅក្លិប Chelsea ដែរកំលុងឆ្នាំ២០១១ ដល់ ២០១៧ ប៉ុន្តែបង្ហាញខ្លួនឲ្យក្រុមឈុតធំបានតែ១៧ប្រកួតប៉ុណ្ណោះ៕
![](https://s9.kh1.co/ad/ad5a265c390749045827b53605f4bbb10dedcfa4.jpeg)
Chelsea have full agreement with Nathan Aké on personal terms. Man City are aware of the situation on the player side, but still waiting to receive the official bid. 🔵 #CFC
— Fabrizio Romano (@FabrizioRomano) July 8, 2022
City want around £40/45m for Aké and plan is to replace him with a new centre back in case he leaves. pic.twitter.com/Pyu8jwYf6o
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]