ភ្នំពេញ៖ ជាការពិតណាស់ ធ្លាប់ជាគូស្នេហ៍​ ក៏ដូចជាគ្រួសារមួយដែលធ្វើឲ្យមហាជន ជាពិសេសស្រីៗ មានកូនចិត្តលួចច្រណែនជាពន់ពេក សម្រាប់សុភមង្គលរបស់តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា ជាមួយនិងស្វាមីដែលកាលកន្លងទៅ មើលទៅពោពេញដោយក្តីសុខ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែមហាជន ហ្វេនៗអ្នកគាំទ្ររបស់តារាស្រីរូបនេះហាក់មានភាពខកចិត្តយ៉ាងខ្លាំង ថែមទាំងសឹងមិនគួរឲ្យជឿក្រោយពេលបានលឺដំណឹងថា ពេជ្រ សូលីកា និងស្វាមីដើរដល់ផ្លូវបំបែក ខណៈបន្សល់ចំណងដៃកូនប្រុសម្នាក់ ដោយប្តូរពីប្តីប្រពន្ធ មកជាមិត្តភក្តិដើម្បីរក្សាទំនាក់ទំនង ក្នុងការផ្តល់ភាពកក់ក្តៅឲ្យកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អាចនិយាយបានថា ជាបុគ្គលសាធារណបែបថ្លៃថ្នូ ទោះបីជាបានបែកបាក់រស់នៅមិនចុះសម្រុងគ្នាក៏ពិតមែន តែនៅពេលចែកផ្លូវគ្នាអតីតស្វាមី ភរិយាមួយគូនេះ បានបញ្ចប់ដោយសន្តិវិធីគ្មានការហែកហួរគ្នាដែលបណ្ដាញឲ្យភាគីម្ខាងណាអាប់អោនមុខមាត់ឡើយ។ ជាងនេះទៅទៀត ពេជ្រ សូលីកា ត្រូវបានហ្វេនៗលើកទឹកចិត្ត ថែមទាំងសរសើរជាមនុស្សស្រីរឹងមាំខ្លាំងមិនធម្មតា។

ជាក់ស្ដែង ក្នុងស្ថានភាពបែបនេះ តារាស្រីរូបនេះ នៅតែអាចរក្សាជំហរខ្លួនឯងបានគួរឲ្យសរសើរ ថែមទាំងបានផ្តល់ភាពកក់ក្តៅឲ្យកូនយ៉ាងពេញលេញ នាំកូនដើរលេងកម្សាន្ត ជាមួយនឹងការតុបតែងខ្លួនបែបជឿជាក់មានទំនុកចិត្ត ដូចមិនមែនអ្នកទើបបែកបាក់គ្រួសារសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
កូនប្រុស ពេជ្រ សូលីកា
ពេជ្រ សូលីកា និងកូនប្រុស
ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

ពេជ្រ សូលីកា