ភ្នំពេញ៖ អតីតតារាកំប្លែងស្រី អ្នកនាង ផន សុផារី ជឿជាក់ថាពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ច្បាស់ហើយ បើទោះបីជាសព្វថ្ងៃអ្នកនាង មិនបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ឲ្យ អ្នកគាំទ្របានទស្សនាដូចមុនក៏ពិតមែន តែអ្នកនាងក៏តែងបង្ហាញនូវសម្មភាពជាប្រចាំនៅលើបណ្ដាញសង្គម ដែលកំពុងតែរស់នៅសាងគ្រួសារ យ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនៗផងដែរ។
គួររំលឹកផងដែរថា អ្នកនាង ផន សុផារី និងស្វាមីបានចាប់ដៃគ្នាកសាងគ្រួសារ មករហូត៥ឆ្នាំទៅហើយ តែបើក្រលេកទៅមើលអតីតកាល ប្តីប្រពន្ធមួយគូនេះបានស៊ូមកជាមួយគ្នាច្រើនគួរសម តាំងពីចាប់ផ្តើម ដោយមានការមិនពេញចិត្តពីគ្រួសារជាមួយនឹងស្នេហារបស់អ្នកទាំងពីរ ប៉ុន្តែដោយការស្រលាញ់ គូស្នេហ៍មួយគូនេះបានជំនះចិត្តឪពុកម្តាយរហូតបានរៀបការ បង្កើតគ្រួសារដល់សព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ សុផារី បានទម្លាយរូបភាពខ្លួនជាមួយស្វាមី តាំងពីស្រលាញ់គ្នាដំបូងៗ ក្នុងឆ្នាំ២០១៤ ធៀបនឹងបច្ចុប្បន្ន ដោយកាលនោះអ្នកទាំង ពីរមានសភាពស្គមមិនសូវមានសាច់ទាំងគូ ដោយសឹងតែមិនជឿថា មកដល់ពេលនេះ ប្តីប្រពន្ធមួយគូនេះបានដឹកដៃគ្នា ឡើងសាច់ម៉ាប់ៗទាំងគូដូចគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]